ចាប់តុក្កតាដែរបានអត់? មកមើលវិធីសាស្ត្រចាប់ ចាំទៅសាកល្បង ថាបានដូចគេមែនអត់ (មានវីដេអូ)

//s9.kh1.co/c0/c06257021f1b04dba7a228d1f2618c0972e3f93e.jpg
សង្គម

 ១៥-កក្កដា-២០២២ ១ល្ងាច · ៤ ឆ្នាំមុន

សេរ៉េក្រញាំចាប់នៃម៉ាស៊ីន តម្រង់ពីលើតុក្កតាដែលចង់បាន រួចមកក៏ចុចប៊ូតុងឲ្យក្រញាំចុះចាប់ និងចុចម្ដងទៀតដើម្បីបញ្ជា្យវាចាប់ ខណៈជាធម្មតា អ្នកលេងចុចប៊ូតុងតែម្ដងប៉ុណ្ណោះ។

បរទេស៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុរសម្នាក់ជាអ្នកចូលចិត្តលេងហ្គេម បានទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ក្រោយពីបង្ហោះវីដេអូឃ្លីប ដែលបង្ហាញឲ្យឃើញពីរបៀបចាប់តុក្កតាឲ្យបានដោយមិនចាំបាច់ព្យាយាមច្រើនដង ក្នុងម៉ាស៊ីនហ្គេម តាមផ្សារទំនើបនានា ឬទីកន្លែងកម្សាន្តផ្សេងៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដំបូងឡើយ គាត់បានសេរ៉េក្រញាំចាប់នៃម៉ាស៊ីន តម្រង់ពីលើតុក្កតាដែលចង់បាន រួចមកក៏ចុចប៊ូតុងឲ្យក្រញាំចុះទៅចាប់ និងចុចម្ដងទៀតដើម្បីបញ្ជាឲ្យវាចាប់ ខណៈជាធម្មតា អ្នកលេងចុចប៊ូតុងតែម្ដងប៉ុណ្ណោះ។ ដូច្នេះ មានន័យថា ដើម្បីចាប់តុក្កតាឲ្យបានសម្រេច គឺត្រូវចុចប៊ូតុងចំនួនពីរដងផងដែរ។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីប មានអ្នកចុចចូលទស្សនារហូតដល់៩.២លានដងឯណោះ ហើយមានមហាជនមួយចំនួនបានយកវីធីសាស្ត្រនេះ ទៅសាកល្បង ដែលអ្នកខ្លះឃើញប្រសិទ្ធភាព និងអ្នកខ្លះទៀតនៅតែចាប់មិនបាន ដោយបញ្ចេញមតិលើកឡើងថា

អត់និយាយលេងទេ ខ្ញុំសាកល្បងវីធីសាស្ត្រនេះ និងបានឈ្នះចំនួន១០លើក។

មតិរបស់អ្នកសាកល្បង

វិធីសាស្ត្រនេះ ដំណើរការ១០០ភាគរយ តែមិនមែនចាប់បានរហូតទេ ព្រោះអ្នកចាប់ត្រូវមានជំនាញ និងតម្រង់ការចាប់ឲ្យត្រូវល្អ។

មតិរបស់អ្នកសាកល្បង

ខ្ញុំបានសាកល្បងគ្រប់ពេលដែរ តែខ្ញុំមិនដែលឈ្នះម្ដងទេ ដូច្នេះប្រហែលជាខ្ញុំធ្វើខុសហើយ៕

មតិរបស់អ្នកសាកល្បង

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T