ធ្វើជាអ្នកបម្រើ៥ឆ្នាំ ត្រូវម្ចាស់ផ្ទះ.វា..យ.ធ្វើ.បា.ប ដល់.ពិ.ការ.ភ្នែកសងខាង និង.ខូ..ច.មុខមាត់

//s9.kh1.co/2d/2d07ac2694b0b1185f34bbd42259f142789a79d0.jpg
សង្គម

 ០៧-តុលា-២០២២ ២ល្ងាច · ៤ ឆ្នាំមុន

ម្ចាស់ផ្ទះ បានយកឆ្នាំងអ៊ុតសម្លៀកបំពាក់ មក.អ៊ុ.ត.មុខរបស់នាង Bonita និងបង្ខំឲ្យនាង.ប.រិ.ភោ.គ.ស.ត្វ.ក.ន្លា.ត.ផងដែរ។

ហ្វីលីពីន៖ ក្នុងខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីធ្វើការជាអ្នកបម្រើតាមផ្ទះអស់រយៈពេល៥ឆ្នាំ ទីបំផុត នាង Bonita Baran អាយុ២១ឆ្នាំ បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញក្នុងខេត្ត Catanduanes ខណៈរូបនាងមិនអាចមើលឃើញបានទៀតឡើយ។ ចំពោះអ្នកដែលបញ្ជូនឲ្យនាងត្រឡប់ទៅស្រុកកំណើតវិញ គឺជាម្ចាស់ផ្ទះ ព្រោះតែនាងលែងមានប្រយោជន៍សម្រាប់ពួកគេទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាង Bonita បានក្លាយជាអ្នកបម្រើតាមផ្ទះ ក្នុងទីក្រុង Manila កាលពីខែមិថុនា ឆ្នាំ២០០៧ ដោយម្ចាស់ផ្ទះផ្ទាល់ ជាប្ដីប្រពន្ធមួយគូដែលមានឈ្មោះថា អ្នកស្រី Analiza និងលោក Reynold Marzan រួមទាំងមានកូនចំនួន៣នាក់។ ហើយរយៈពេលមួយឆ្នាំដំបូង ជីវិតនៃការបម្រើតាមផ្ទះហាក់មានភាពយ៉ាងរលូន ប៉ុន្ដែនាង​Bonita បានកត់សម្គាល់ឃើញថាប្រាក់ខែដែលនាងទទួលបានពីម្ចាស់ផ្ទះ ត្រឹមតែ៧០០ប៉េសូប៉ុណ្ណោះក្នុងមួយខែ (ប្រមាណ១២ដុល្លារអាមេរិក)។ លុះមកដល់ខែបន្ទាប់ នាងបានឡើងប្រាក់ខែច្រើនជាងខែមុនៗបន្ដិច ចំនួន៨០០ប៉េសូក្នុងមួយខែ (ប្រមាណ១៤ដុល្លារអាមេរិក)។

ក្នុងឆ្នាំទី២នៃជីវិតជាអ្នកបម្រើតាមផ្ទះ នាង Bonita បានចាប់ផ្ដើមទទួលរងនូវការធ្វើបាប វា.យ.ដំ.ពីស្ត្រីជាប្រពន្ធ គឺអ្នកស្រី Analiza ជារៀងរាល់ថ្ងៃ។ ហើយអ្នកស្រី Analiza បានដាក់.ទោ.ស.នាងឲ្យ.ប.រិ.ភោ.គ.ស.ត្វ.ក.ន្លា.ត អាហារដែលខូច និងជាកាកសំណល់ រួមទាំងយកឆ្នាំងអ៊ុតសម្លៀកបំពាក់មក.អ៊ុ.ត.លើផ្ទៃមុខរបស់នាង ឬធ្វើឲ្យនាងស្លាក់ និងយកកន្ត្រៃ.ចា.ក់.ដៃជាដើម។

ទន្ទឹមនឹងនេះ បុរសជាប្ដី គឺលោក Reynold បានព្យាយាមហាមឃាត់អ្នកស្រី Analiza បន្ដិចបន្ដួចដែរ ក្នុងការកុំឲ្យ.វា.យ.ធ្វើ.បា.ប.នាង។ ហើយរាល់ពេលអ្នកស្រី Analiza ចេញទៅខាងក្រៅ ឬពេលមានភ្ញៀវមកលេងផ្ទះម្ដងៗ គឺតែងតែចាក់សោរទ្វារឲ្យនាងនៅក្នុងបន្ទប់ជាប់ជានិច្ច។ ចំពោះការប្រស្រ័យទាក់ទងជាមួយក្រុមគ្រួសាររបស់នាងនៅស្រុកកំណើតវិញ ក៏ត្រូវបានដាក់កម្រិត និងឃ្លាំស្ដាប់ផងដែរ។

តួយ៉ាង ភ្នែកទាំងសងខាងរបស់នាង Bonita បានចាប់មើលលែងឃើញ គឺកើតឡើងមុនរយៈពេលមួយឆ្នាំនៃការបញ្ជូនឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ ព្រោះអ្នកស្រី Analiza តែងតែ.ដា.ល់.នាងត្រង់ភ្នែកស្ទើរតែរាល់ថ្ងៃ និងខ្លាំងៗ រហូតដល់មាន.ឈា.ម.ក្នុងភ្នែក។

បើនិយាយពីការតទល់ជាមួយអ្នកស្រី Analiza នាង Bonita ក៏បានព្យាយាមណាស់ដែរ ប៉ុន្ដែគ្មានប្រយោជន៍ឡើយ ព្រោះអ្នកស្រី Analiza មានមាឌធំជាងនាង និងកម្លាំងខ្លាំង។ ហើយណាមួយ នាងមានសភាពទន់ខ្សោយមែនទែន។

វេជ្ជបណ្ឌិត Erwin Erfe បាននិយាយថា ភ្នែកខាងស្ដាំរបស់នាង Bonita បានបាត់បង់ការមើលឃើញទាំងស្រុង។ ហើយគាត់បានព្យាយាមស្តារភ្នែកខាងឆ្វេងរបស់នាង ដែលអាចរក្សាការមើលឃើញបានត្រឹម១០ភាគរយប៉ុណ្ណោះ។ ចំណែកស្លាកស្នាម.រ.បួ.ស.វិញ មានយ៉ាងហោចណាស់២០០ស្នាម ដែលភាគច្រើនជាស្នាម.រ.លា.ក។

នៅទីបំផុត នាង Bonita ជាមួយនឹងអ្នកប្រឹក្សាច្បាប់ បានដាក់ពាក្យបណ្ដឹងទៅលើអ្នកស្រី Analiza និងប្ដីរបស់អ្នកស្រី ពីបទប៉ុនប៉ងមនុស្ស.ឃា.ត បង្ក.រ.បួ.ស.ស្នាមលើរាងកាយធ្ងន់ធ្ងរ និង.ចោ.ទ.ប្រ.កា.ន់.ពីបទឃុំឃាំងខុសច្បាប់ផងដែរ។

យ៉ាងណាមិញ បើទោះបីជាលោក Reynold មិនបាន.វា.យ.ធ្វើ.បា.ប.នាង Bonita ក៏ដោយ ប៉ុន្ដែលោកត្រូវបានរកឃើញថា បានចាក់សោរទ្វារខាងក្រៅផ្ទះរាល់លើក ខណៈប្រពន្ធរបស់លោកចាក់សោរឃុំនាង Bonita នៅក្នុងបន្ទប់ ដូច្នេះក្នុងឆ្នាំ២០១៧ ខាងតុលាការបានសម្រេច.កា.ត់.លោកឲ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ។ ប៉ុន្ដែសម្រាប់អ្នកស្រី Analiza វិញ ត្រូវបានលុបចោលការកាត់ទោសទាំងអស់ ព្រោះតែអ្នកស្រីបាន.ស្លា.ប់.បាត់បង់ជិវិតនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ទាំងដែលការប្ដឹងតវ៉ាកំពុងដំណើរការនៅឡើយ។ ដូច្នេះលោក Reynold ជាប្ដីត្រូវបានដំឡើងនៃការទោសឲ្យជាប់ពន្ធនាគារហូតដល់ទៅ៤០ឆ្នាំវិញ និងបញ្ជាឲ្យបង់ប្រាក់ដល់នាង Bonita ចំនួន២២៥,០០០ប៉េសូផងដែរ (ប្រមាណ៣,៩៦១ដុល្លារអាមេរិក)៕

រក្សាសិទ្ធិ៖ ខ្មែរឡូត

ប្រភព: rapplerabs-cbn

សូមទស្សនារូបភាពខាងក្រោម៖

ប្ដីប្រពន្ធទាំងពីរនាក់
ប្ដីប្រពន្ធទាំងពីរនាក់
ប្ដីប្រពន្ធទាំងពីរនាក់
ប្ដីប្រពន្ធទាំងពីរនាក់
ប្ដីប្រពន្ធទាំងពីរនាក់
ប្ដីប្រពន្ធទាំងពីរនាក់
នាង​ Bonita
នាង​ Bonita
នាង​ Bonita
នាង​ Bonita
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T