យល់ដឹង៖ យើងដឹងហើយថា ក្នុងមួយថ្ងៃមានរយៈពេល២៤ម៉ោង តែមនុស្សមួយចំនួនជឿថា នៅព្រឹត្តិការណ៍សមរាត្រី (Equinox) នឹងមានរយៈពេលថ្ងៃនិងយប់ស្មើគ្នា ដោយពេលថ្ងៃមានរយៈពេល១២ម៉ោង និងពេលយប់មានរយៈពេល១២ម៉ោងដូចគ្នា។ ជាក់ស្ដែង នៅថ្ងៃសមរាត្រី រយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល១២ម៉ោងស្មើគ្នានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមគេហទំព័រ Time and Date បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:០៣ព្រឹក (ម៉ោងនៅកម្ពុជា) គឺជាពេលដែលពន្លឺព្រះអាទិត្យជះកាត់តំបន់ខ្សែអេក្វាទ័ររបស់ផែនដី ឬតំបន់ខ្សែអេក្វាទ័រគឺជាចំណុចនៅលើផែនដីដែលងើយទៅរកព្រះអាទិត្យជាងគេ ដែលនោះហើយ គេហៅថាសមរាត្រី។ សមរាត្រីគឺជាព្រឹត្តិការណ៍មួយដែលគេប្រារព្ធរួមគ្នា នៅជុំវិញពិភពលោក ប៉ុន្តែរយៈពេលថ្ងៃនិងយប់ក្នុងព្រឹត្តិការណ៍នេះ គឺស្ទើរតែស្មើគ្នាប៉ុណ្ណោះ។ បើយោងតាមគេហទំព័រ Time and Date ដដែល នៅថ្ងៃទី២៣ ខែកញ្ញានេះ ពេលថ្ងៃនៅកម្ពុជាមានរយៈពេល ១២ម៉ោង៦នាទី ពោលគឺលើសពេលយប់៦នាទី។
យ៉ាងណាមិញ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ពិតជាកើតមាននៅលើផែនដី តែស្ថិតនៅពេលវេលាផ្សេងៗគ្នាទៅតាមតំបន់នៅលើផែនដី ដែលគេហៅថា សមថ្ងៃ (Equilux)។ ព្រឹត្តិការណ៍សមថ្ងៃ កើតឡើងនៅមុនព្រឹត្តិការណ៍សមរាត្រី ក្នុងខែមីនា និងកើតក្រោយព្រឹត្តិការណ៍សមរាត្រី ក្នុងខែកញ្ញា។ កាន់តែពិសេស ព្រឹត្តិការណ៍សមរាត្រីគឺជាសញ្ញាបង្ហាញប្រាប់ថា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត តែថ្ងៃនិងយប់មិនមានរយៈពេលស្មើគ្នានោះទេ គ្រាន់តែស្ទើរតែស្មើគ្នាប៉ុណ្ណោះ៕

ប្រភព: Time and date