បរទេស៖ តើអ្វីទៅជា wormholes ហើយតើពួកវាមានពិតដែរឬទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាកស្រមៃថា មានទីក្រុងចំនួនពីរបាំងដោយភ្នំនៅចន្លោះរវាងពួកវា។ មនុស្សម្នាក្នុងទីក្រុងទាំងនេះអាចនឹងចំណាយពេលយូរ ជុំវិញភ្នំ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងមួយទៀត។ ប៉ុន្តែបើពួកគេចង់ធ្វើដំណើរលឿនជាងមុន ពួកគេអាចជីករូងក្រោមដីឆ្លងកាត់ភ្នំ ដើម្បីបង្កើតផ្លូវកាត់។ នេះហើយជាគំនិតដ៏ងាយស្រួលយល់ ដើម្បីបកស្រាយពី wormhole។ Wormhole គឺប្រៀបដូចជារូងនៅចន្លោះចំណុចពីរឆ្ងាយពីគ្នា នៅក្នុងចក្រវាលរបស់យើង ដែលកាត់បន្ថយរយៈពេលធ្វើដំណើរ ពីចំណុចមួយទៅកាន់ចំណុចមួយផ្សេងទៀត។
ជំនួសឲ្យការធ្វើដំណើរជាច្រើនលានឆ្នាំ ពីកាឡាក់ស៊ីមួយទៅកាន់កាឡាក់ស៊ីមួយទៀត នៅក្រោមលក្ខខណ្ឌដ៏ត្រឹមត្រូវ គេអាចប្រើទ្រឹស្ដី wormhole ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ ទៅជាម៉ោងឬនាទីវិញ។ ដោយសារតែ wormholes តំណាងឲ្យផ្លូវកាត់ ឆ្លងកាត់លំហពេលវេលា ពួកវាអាចនឹងប្រៀបបាននឹងម៉ាស៊ីនពេលវេលាដែរអ៊ីចឹង។ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រមិនទាន់មានភស្ដុតាង ដែលថា wormholes ពិតជាកើតមាននៅក្នុងពិភពលោករបស់យើង ពួកវាគ្រាន់តែជាឧទាហរណ៍ដ៏ល្អមួយ ដើម្បីជួយឲ្យគេគិតអំពីលំហនិងពេលវេលា។
វាជារឿងពិត ឬក៏ប្រឌិត?
ដោយសារតែលក្ខណៈពិសេសដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះ អ្នកនិពន្ធបែបវិទ្យាសាស្ត្រប្រឌិតជាច្រើន បានប្រើប្រាស់ wormholes នៅក្នុងរឿងប្រលោមលោក និងខ្សែភាពយន្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រត្រូវបានចាប់ចិត្តដោយគំនិតនៃ wormholes ដូចអ្នកនិពន្ធមានដែរ។ ខណៈពេលដែលអ្នកស្រាវជ្រាវមិនដែលបានរកឃើញ wormholes នៅក្នុងចក្រវាលរបស់យើង អ្នកវិទ្យាសាស្ត្រតែងតែឃើញ wormholes ត្រូវបានគេពិពណ៌នានៅក្នុងដំណោះស្រាយសមីការរូបវិទ្យាសំខាន់ៗ។
ជាក់ស្ដែងបំផុត ដំណោះស្រាយចំពោះសមីការដែលនៅពីក្រោយទ្រឹស្ដីរបស់អ្នកប្រាជ្ញ Einstein នៃលំហពេលវេលា និងទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅ (General relativity) ក៏រួមមាន wormholes ដែរ។ ដោយសារតែទ្រឹស្ដីរបស់ Einstein ត្រូវបានគេធ្វើតេស្ដជាច្រើនដង ហើយបានរកឃើញថា មានភាពត្រឹមត្រូវរាល់ពេល អ្នកវិទ្យាសាស្ត្រខ្លះរំពឹងថា wormholes នឹងកើតមាននៅកន្លែងណាមួយ ក្នុងសកលលោក។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រផ្សេងទៀតគិតថា wormholes មិនអាចមានទេ ក៏ព្រោះតែពួកវាអស្ថេរភាពពេក៕
ប្រភព: Space.com