ទូរសព្ទអេក្រង់បត់ OPPO Find N2 និង Find N2 Flip ប្រហែលជាបង្ហាញខ្លួន នៅពាក់កណ្ដាលខែធ្នូ

//s9.kh1.co/0d/0d0d95cf5e0ad0666310ff56391523686af753d2.jpg
បច្ចេកវិទ្យា

 ២៤-វិច្ឆិកា-២០២២ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន OPPO មិនទាន់កំណត់កាលបរិច្ឆេទជាផ្លូវការនៅឡើយទេ ប៉ុន្តែជាធម្មតា វាប្រព្រឹត្តិឡើងនៅពាក់កណ្ដាលខែធ្នូ។

បរទេស៖ ប្រភពលេចធ្លាយ Digital Chat Station បាននិយាយថា ទូរសព្ទ OPPO Find N2 និង OPPO Find N2 Flip ថ្មី ប្រហែលជាត្រូវបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាប្រចាំឆ្នាំ។ ក្រុមហ៊ុន OPPO មិនទាន់កំណត់កាលបរិច្ឆេទជាផ្លូវការនៅឡើយទេ ប៉ុន្តែជាធម្មតា វាប្រព្រឹត្តិឡើងនៅពាក់កណ្ដាលខែធ្នូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាព screenshots លេចធ្លាយបានបង្ហាញថា ទូរសព្ទអេក្រង់បត់ OPPO Find N2 ថ្មីនេះនឹងស្ថិតនៅក្នុងរវាងឈីប Snapdragon 8+ Gen 1 (រ៉េម 12GB, ទំហំផ្ទុក 256GB) បួករួមទាំងឈីប MariSilicon X សម្រាប់ដំណើរការរូបភាព។ នៅពេលបើក អេក្រង់ខាងក្នុងរបស់វានឹងលាតដល់ ទំហំ7.1អ៊ីញ ដែលជាបន្ទះបង្ហាញ 120Hz LTPO AMOLED។ ទូរសព្ទនេះនឹងមានថាមពលថ្ម 4,520mAh។ សម្រាប់ផ្នែកកាមេរ៉ាវិញ ពាក្យចចាមអារ៉ាមអះអាងថា នឹងមានការដំឡើងកាមេរ៉ា 50+48+32MP។

ចំពោះទូរសព្ទអេក្រង់បត់បញ្ឈរ OPPO Find N2 Flip នឹងមានអេក្រង់ខាងក្នុង 6.8អ៊ីញ និងអេក្រង់ខាងក្រៅ 3.26អ៊ីញ ប្រភេទ OLED ទាំងពីរ នេះបើយោងតាមប្រភព Digital Chat Station។ កាមេរ៉ាគោល 50MP របស់វា នឹងប្រើប្រាស់សេនស័រចាស់ IMX76 (ម៉ូឌែលធំជាងនឹងទទួលបាន IMX890 ជំនួសវិញ) និងឡេនទូលាយ 8MP។ ទូរសព្ទមួយនេះគួរតែត្រូវបានបំពាក់ដោយថាមពលថ្ម 4,300mAh ហើយបន្ទះឈីបវិញប្រហែលជា Dimensity 9000។ ក្រុមហ៊ុន OPPO ប្រហែលជាចង់បញ្ចប់ការប្រកាសទូរសព្ទ Reno9 ជាមុនសិន មុននឹងប្រកាសព្រឹត្តិការណ៍ Inno Day 2022 តាមក្រោយ៕

រូបភាព screenshot
រូបភាព screenshot
រូបភាព screenshot
រូបភាព screenshot
រូបភាព screenshot
រូបភាព screenshot
រូបភាព screenshot
រូបភាព screenshot

ប្រភព: GSMArena

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T