ក្ដៅៗ! MSC2023 លំដាប់រងទី២ រឹម ហាក់ហេង ត្រូវបានខាងក្រុមហ៊ុនដកចេញពីតំណែង ដោយសារមូលហេតុនេះ

//s9.kh1.co/56/564d4ddd241436a785fb2dd0dcf7b8e921eb00a0.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

ក្ដៅៗ! MSC2023 លំដាប់រងទី២ រឹម ហាក់ហេង ត្រូវបានខាងក្រុមហ៊ុនដក ដោយសារមូលហេតុនេះ ។

ភ្នំពេញ៖ ជាការពិតណាស់ ដូចដែលប្រិយមិត្តបានជ្រាបរួមមកហើយថា កម្មវិធី​ Mister Supranational Cambodia2023 បានស្វែងរកម្ចាស់ជ័យលាភីឃើញហើយគឺលោក វន សិលា ត្រូវជាបេក្ខភាព ទៅប្រកួតនៅក្រៅប្រទេស តំណាងឲ្យប្រទេសកម្ពុជា រីឯលំដាប់រងទី១បានទៅលើលោក ធុល មករា ចំណែក លំដាប់រងទី២បានទៅលើលោក រឹម ហាក់ហេង ដែលបុរសទាំង៣រូបនេះ​ ពិតជាមានរូបសម្បត្តិស្រស់ស្អាត សង្ហា ដូចៗគ្នា ហើយពួកគេពិតជាសាកសម ជាមួយតំណែងរបស់គេខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ អ្នកប្រើប្រាស់បណ្ដាញសង្គម ជាមួយអ្នកគាំទ្រទាំងអស់ ភ្ញាក់ព្រឺត កាលពីម្សិលមិញនេះ ក្រោយបានឃើញសេចក្ដីប្រកាស របស់ក្រុមហ៊ុនមហាហង្ស ដោយបានសម្រេចដងហូតតំណែង «លំដាប់រងទី២» គឺលោក រឹម ហាក់ហេង នៃកម្មវិធី Mister Supranational Cambodia2023 ចាប់ពីថ្ងៃជូនដំណឹងនេះ ក្នុងមូលហេតុ៖

«ដោយលោកមិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន»

ក្រុមហ៊ុន មហាហង្ស

គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុនមហាហង្ស សម្រចចិត្តដកហូតតំណែងនេះ ធ្វើឡើងតាមគោលការណ៍របស់កម្មវិធី Mister Supranational Cambodia2023 ដោយព្រមឯកភាពពីខាងក្រុមហ៊ុន និងបេក្ខភាពលោក រឹម ហាក់ហេង ដែលចុះកិច្ចព្រមព្រៀងគ្នា កាលពីថ្ងៃទី០២​ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

វន សិលា (ម្ចាស់ជ័យលាភី)
វន សិលា (ម្ចាស់ជ័យលាភី)
ធុល មករា (លំដាប់រងទី១)
ធុល មករា (លំដាប់រងទី១)
រឹម ហាក់ហេង​ (លំដាប់រងទី២) ត្រូវដកហូតតំណែង

លិខិតដកហូតតំណែង
លិខិតដកហូតតំណែង
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T