បរទេស៖ លោក Gary Neville វីរបុរសរបស់ Manchester United ជឿជាក់ថា នៅរដូវកាលក្រោយ Liverpool គឺនឹងក្លាយជាក្រុមតែមួយគត់ ដែលអាចប្រជែងពាន Premier League ជាមួយ Manchester City បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Man City គឺបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Premier League នៅរដូវកាលនេះផ្លូវការហើយ ក្រោយ Arsenal ភ្លាត់ចាញ់ Nottm Forest ១-០ កាលពីយប់ថ្ងៃ សៅរិ៍ ទី ២០ កន្លងទៅ ខណៈនេះគឺជាលើកទី ៥ ហើយសម្រាប់ក្រុមមេឃខៀវក្នុងការឈ្នះពាន PL ចាប់តាំងពីលោក Pep Guardiola មកដល់។
ចំណែក Liverpool វិញ នៅរដូវកាលនេះហាក់ធ្វើមិនសូវបានល្អប៉ុន្មាននោះទេ ទោះបីជាពួកគេខំចំណាយលុយទិញកីឡាករចូលថ្មីយ៉ាងច្រើនក៏ដោយ ហើយពេលនេះគឺពួកគេឈរនៅលេខរៀងទី ៥ ឯណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Neville នៅតែជឿជាក់ថា រដូវកាលក្រោយក្រុមរបស់លោក Jurgen Klopp នឹងឡើងខ្លាំងវិញ ហើយក្លាយជាគូប្រជែងដ៏ធំបំផុតរបស់ Man City។

ជុំវិញរឿងរ៉ាវខាងលើ, លោក Neville បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
នាពេលបច្ចុប្បន្ន អ្នកដែលបានបង្ហាញក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះគឺ Liverpool។ ខ្ញុំដឹងថានៅឆ្នាំនេះ Arsenal គឺបានឡើងមកប្រកៀកប្រកិតជាមួយ Man City ប៉ុន្តែខ្ញុំអាចនិយាយបានថា មានក្រុមតែមួយប៉ុណ្ណោះ ដែលអាចក្លាយជាគូប្រជែងដ៏ធំរបស់ Man City ក្រុមរបស់លោក Guardiola នោះគឺលោក Jurgen Klopp និង Liverpool ។ ខ្ញុំដឹងថាពួកគេបានធ្លាក់ទម្រង់លេងបន្តិចរដូវកាលនេះ ប៉ុន្តែអ្នកមិនដឹងថាតើពួកគេនឹងត្រលប់មកខ្លាំងដូចដើមវិញនៅរដូវកាលក្រោយឬអត់នោះទេ ព្រោះពួកគេបានបង្ហាញថាពួកគេអាចធ្វើបានពីមុនមក៕

ប្រភព៖ Metro