បរទេស៖ ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ប្រាក់រង្វាន់ឱ្យ Kylian Mbappe យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ៩០ លានអឺរ៉ូ ឬប្រមាណជា (៩៧ លានដុល្លារអាមេរិក) ប្រសិនបើខ្សែប្រយុទ្ធខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះសម្រេចចិត្តស្នាក់នៅជាមួយក្លិបអ្នកមាន បារាំង នៅរដូវក្តៅខាងមុខតទៀត។

ជាការពិតណាស់ នៅរដូវកាលមុន Mbappe ស្ទើរតែចាកចេញពី PSG ដោយផ្លាស់ទៅចូលរួមជាមួយ Real Madrid ទៅហើយ ប៉ុន្តែចុងក្រោយរូបគេបានកែប្រែចិត្តគំនិតព្រមស្នាក់នៅជាមួយទ្រនំចាស់បន្តវិញ បន្ទាប់ពីក្លិបអ្នកមាន បារាំង បានផ្តល់នូវលក្ខខណ្ឌយ៉ាងជាទីគាប់ចិត្តទៅកាន់កីឡាករម្ចាស់ជើងឯក World Cup ២០១៨ រូបនេះ។
គួរដឹងថា កុងត្រាថ្មីរបស់ Mbappe គឺនៅសល់ ២ ឆ្នាំទៀតជាមួយ PSG ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៥ ប៉ុន្តែថ្មីៗនេះលេចឮថា ខ្សែប្រយុទ្ធសញ្ជាតិ បារាំង ហាក់មានការមិនសប្បាយចិត្តជាមួយក្លិបអ្នកមាន បារាំង ដោយរូបគេគឺចង់ចាកចេញពីក្លិបនៅរដូវក្តៅខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយ យោងការចុះផ្សាយរបស់កាសែតបារាំង RMC Sport បានឱ្យដឹងថា PSG គឺមិនចង់ឱ្យ Mbappe ចាកចេញនោះទេ ហើយជាមួយគ្នានេះក្លិបអ្នកមាន បារាំង គ្រោងនឹងផ្តល់ប្រាក់រង្វាន់បន្ថែមទៅឱ្យខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំចំនួន ៩០ លានអឺរ៉ូ ឬប្រមាណជា (៩៧ លានដុល្លារអាមេរិក) នៅខែ កញ្ញា ខាងមុខ ដែលនេះគឺស្របទៅតាមឃ្លាមួយនៅក្នុងកិច្ចសន្យារបស់ភាគីទាំង ២ កាលពីឆ្នាំមុន ប្រសិនបើរូបគេសម្រេចចិត្តស្នាក់នៅទឹកដី Parc des Princes នៅរដូវកាលបន្តបន្ទាប់ទៀត៕
ប្រភព៖ Sportskeeda