បរទេស៖ ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា នឹងអាចរកប្រាក់ចំណូលបានដល់ទៅរាប់រយលានដុល្លារ ប្រសិនបើពួកគេអាចចុះកុងត្រាយកវីរបុរស Lionel Messi ត្រឡប់មកវិញបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មួយរយៈចុងក្រោយនេះហាក់មានព័ត៌មានរសើបមែនទែន ថា Messi នឹងអាចត្រឡប់មកកាន់ Barcelona វិញ បន្ទាប់ពីគាត់មានអារម្មណ៍មិនសប្បាយចិត្ត ចង់ចាកចេញពី Paris Saint-Germain ដែលជាក្លិបបច្ចុប្បន្នរបស់ខ្លួន។
យោងតាមការចុះផ្សាយរបស់កាសែត Mundo Deportivo បានឱ្យដឹងថា Messi នឹងក្លាយជាអ្នកដែលរកប្រាក់ឈ្នួលខ្ពស់ជាងគេនៅ Barcelona ប្រសិនបើគាត់សម្រេចចិត្តត្រឡប់មកទ្រនំចាស់វិញ។
ទោះជាយ៉ាងណាក៏ដោយ ការត្រលប់មកវិញរបស់ Messi នឹងក្លាយជាផលចំណេញដ៏ធំមួយសម្រាប់ក្លិប ដោយក្លិបនឹងអាចកើនឡើងប្រាក់ចំណូលបានរហូតដល់ទៅ ២៥ ភាគរយឯណោះ។ បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានឱ្យដឹងថា វត្តមានខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន នឹងអាចជួយឱ្យក្លិបអ្នកមានបុណ្យរកប្រាក់ចំណូលបានរហូតដល់ទៅ ២០០ លានអឺរ៉ូ ឬប្រមាណជា (២១៥ លានដុល្លារអាមេរិក) ទៅ៣០០លានអឺរ៉ូ ឬប្រមាណជា (៣២២ លានដុល្លារអាមេរិក) ឯណោះក្នុងមួយរដូវកាល៕

ប្រភព៖ Sportskeeda