បរទេស៖ យោងតាមការចុះផ្សាយរបស់កាសែត El Nacional បានឱ្យដឹងថា ក្លិប Manchester United បានរក្សាទុកអាវលេខ ៧ របស់ Cristiano Ronaldo មកដល់ពេលនេះ គឺទុកដើម្បីប្រគល់ឱ្យកីឡាករគោលដៅផ្ទេរនៅរដូវក្តៅខាងមុខរបស់ពួកគេ នោះគឺខ្សែប្រយុទ្ធ Ousmane Dembele។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីរដូវក្តៅមុន Dembele បានបន្តកុងត្រាថ្មីជាមួយ Barcelona រយៈពេល ២ ឆ្នាំ នោះគឺមានន័យថាកុងត្រារបស់គាត់នឹងអស់សុពលភាពនៅដំណាច់រដូវកាល ២០២៣-២០២៤ ខាងមុខ។ ខណៈនៅរដូវក្តៅនេះ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំក៏មានការធ្លាក់ចុះផងដែរ ដោយឥឡូវតម្លៃខ្លួនរបស់គេនៅសល់ត្រឹមតែ ៥០ លានអឺរ៉ូ ឬប្រមាណជា (៥៤ លានដុល្លារអាមេរិក) ប៉ុណ្ណោះ ទន្ទឹមនឹងតម្លៃបែបនេះ កំពុងធ្វើឱ្យក្លិបធំៗនៅអឺរ៉ុប ចាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិ បារាំង ជាខ្លាំង។

តាមប្រភពខាងលើដដែលបានឱ្យដឹងថា Man UTD ក៏ជាក្លិបមួយដែលកំពុងចាប់អារម្មណ៍ចង់បាន Dembele ខ្លាំងផងដែរ ហើយក្លិបពេលនេះក៏កំពុងត្រៀមអាវលេខ ៧ សម្រាប់រូបគេផងដែរ ប្រសិនបើរូបគេនឹងផ្ទេរមកកាន់ទឹកដី Old Trafford នៅរដូវកាលថ្មីនេះ៕
ប្រភព៖ Sportskeeda