បរទេស៖ ពន្លកថ្មីរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Luka Romero កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន នៅក្នុងការប្រកួតនៃព្រឹត្តិការណ៍ World Cup អាយុក្រោម ២០ ឆ្នាំ ដែលធ្វើឡើងនៅក្នុងប្រទេស អាហ្សង់ទីន ហើយអ្នកគាំទ្របាននាំគ្នាលាន់មាត់សរសើរគ្រាប់គ្នាថា កីឡាកររូបនេះគឺពិតជាមានចង្វាក់លេងស្រដៀងទៅនឹងវីរបុរស Lionel Messi ខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Romero បច្ចុប្បន្នគឺមានវ័យ ១៨ ឆ្នាំ កំពុងលេងឱ្យក្លិប Lazio នៃលីគប្រទេស អ៊ីតាលី រូបគេគឺជាកីឡាករម្នាក់ ដែលមានជំនាញជើងឆ្វេង ហើយលេងតួនាទីជាខ្សែប្រយុទ្ធស្លាបស្តាំ ខណៈនៅក្នុងការប្រកួតខាងលើ គឺរូបគេបានស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទីទី ៣៥ ជួយឱ្យក្រុមជម្រើសជាតិ អាហ្សង់ទីន យកឈ្នះទៅលើក្រុម នូវែលសេឡង់ ក្នុងលទ្ធផល ៥-០។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖