បរទេស៖ មានអ្នកគាំទ្ររហូតដល់ទៅរាប់ម៉ឺននាក់បានចុច Unfollow គណនី Instagram របស់ក្លិប Paris Saint-Germain បន្ទាប់ពីឮដំណឹងថា Lionel Messi នឹងចាកចេញពីក្លិបអ្នកមានបារាំងនៅរដូវក្តៅនេះ។

ក្លិបម្ចាស់ជើងឯក Ligue1 PSG បានប្រកាសជាផ្លូវការហើយ ថា Messi នឹងចាកចេញពីទឹកដី បារាំង នៅដំណាច់រដូវកាលនេះដោយគ្មានតម្លៃខ្លួន បន្ទាប់ពីភាគីទាំង ២ មិនបានបន្តកុងត្រាថ្មី ក្រោយកុងត្រាចាស់អស់សុពលភាព។
យោងតាមការចុះផ្សាយរបស់ទំព័រ Reddit បានឱ្យដឹងថា នៅចុងសប្តាហ៍នេះក្លិប PSG បានបាត់ចំនួនអ្នក Followers ដល់ទៅ ៦០ ម៉ឺននាក់ឯណោះនៅលើ IG បន្ទាប់ពីមានដំណឹងច្បាស់ការថា Messi នឹងចាកចេញនៅដំណាច់រដូវកាលនេះ ដោយដើមឡើយ IG របស់ PSG បានអ្នក Followers ចំនួន ៧០.៤ លាននាក់ ខណៈបច្ចុប្បន្ននៅសល់ត្រឹមតែ ៦៩.៣ លានអ្នកប៉ុណ្ណោះ៕

ប្រភព៖ Sportbible