បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានលើកឡើងថា មិត្តរួមក្រុមនៅជម្រើសជាតិ អាហ្សង់ទីន របស់គាត់កីឡាករ Cristian Romero គឺជាខ្សែការពារល្អដាច់គេក្នុងលោកនាពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Romero បច្ចុប្បន្នគឺជាខ្សែការពារដ៏សំខាន់ម្នាក់របស់ក្រុម Tottenham Hotspur ហើយរូបគេក៏ជាសមាសភាពម្នាក់ ដែលបានជួយឱ្យក្រុមជម្រើសជាតិ អាហ្សង់ទីន លើកពាន World Cup ២០២២ នៅប្រទេស កាតា ផងដែរ។

ទាក់ទងនឹងរឿងខាងលើ, នៅពេលគេសួរថា តើនរណាដែលអ្នកគិតថាជាខ្សែការពារឆ្នើមបំផុតនាពេលបច្ចុប្បន្ន? ភ្លាមនោះ Messi បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖
សម្រាប់ខ្ញុំ គឺ Cuti Romero (Cristian Romero)។ គាត់គឺជាខ្សែការពារ ដែលល្អដាច់គេក្នុងលោកនាពេលបច្ចុប្បន្ន។ ការដែលមានគាត់នៅខាងក្រោម គឺតែងតែមានរឿងដែលល្អបំផុតបានកើតឡើងសម្រាប់ខ្ញុំ៕

ប្រភព៖ Fabrizio Romano