កប់ណាស់! Man UTD កំពុងចាប់អារម្មណ៍លើជើងក្រឡុកនៅអ៊ីតាលីរូបនេះ ស្របពេលអនាគត Sancho និង Antony កំពុងស្រពិចស្រពិល

//s9.kh1.co/d3/d378b20970a8b71115ec21932ed2a14a75245b82.jpg
បាល់ទាត់

 ១៤-កញ្ញា-២០២៣ ១០ព្រឹក · ១០ ខែមុន

Messi ទម្លាយរឿងហួសចិត្តមួយថា Mateo បានប្រាប់គាត់ថាគេជាហ្វេនក្រុម២នេះ ព្រោះពួកគេធ្លាប់បានបំបាក់គាត់

បរទេស៖ ក្លិបបិសាចក្រហម Manchester United កំពុងដាក់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរបស់ Napoli កីឡាករ Khvicha Kvaratskhelia បន្ទាប់ពីអនាគតរបស់ Antony និងJadon Sancho ហាក់ស្ថិតក្នុងភាពស្រពិចស្រពិល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Khvicha Kvaratskhelia
កីឡាករ Khvicha Kvaratskhelia

ទាក់ទងនឹង Antony ថ្មីៗនេះគាត់ត្រូវបានក្រុមជម្រើសជាតិ ប្រេស៊ីល ដកឈ្មោះចេញពីក្រុមភ្លាមៗ បន្ទាប់ពីគាត់ជាប់សង្ស័យពីបទប្រើហិង្សាលើដៃគូស្នេហា ខណៈដែលស្ថានភាពបែបនេះក៏បានធ្វើឱ្យអនាគតរបស់គាត់ហាក់មានផលប៉ះពាល់ជាមួយ Man UTD ផងដែរ។

ដោយឡែក Sancho វិញ រូបគេកំពុងតែមានភាពរកាំរកូសជាមួយអ្នកចាត់ការលោក Erik ten Hag បន្ទាប់ពីថ្មីៗនេះអ្នកទាំង ២ បានប៉ះពាល់ពាក្យសម្តីគ្នា ហើយជុំវិញរឿងរ៉ាវមួយនេះ គឺត្រូវបានគេសង្ស័យថា អនាគតរបស់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស ជាមួយ Man UTD ទំនងជាមិនយូរទៀតនោះទេ។

Sancho និង Antony
Sancho និង Antony

ដូច្នេះ Man UTD ឥឡូវនេះ គឺកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់ ដើម្បីមកបំពេញចន្លោះនៅតំបន់ខ្សែប្រយុទ្ធស្លាប។ ជាមួយគ្នានេះកាសែត Daily Mail បានអះអាងថា Man UTD គឺបានបង្ហាញការកោតសរសើរទៅកាន់កីឡាករ Kvaratskhelia របស់ Napoli ហើយពួកគេគឺមានបំណងចង់បានកីឡាករសញ្ជាតិ ហ្សកហ្ស៊ី មកកាន់ទឹកដី Old Trafford។

កីឡាករ Khvicha Kvaratskhelia
កីឡាករ Khvicha Kvaratskhelia

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T