រម្លឹកបន្តិច! Messi ធ្លាប់និយាយចំៗថាខ្លួនស្អ~ប់ក្រុមបាល់ទាត់មួយនេះជាងគេលើលោក តែមិនមែន Real Madrid ទេ

//s9.kh1.co/c0/c0c5bfe4e3c5d4bc25dddfd32beb49972986e300.jpg
បាល់ទាត់

 ១៨-កញ្ញា-២០២៣ ៥ល្ងាច · ១៣ ថ្ងៃមុន

Messi ធ្លាប់និយាយចំៗថាខ្លួនស្អប់ក្រុមបាល់ទាត់មួយនេះជាងគេលើលោក តែមិនមែន Real Madrid ទេ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ ដូចដែលប្រិយមិត្តបាល់ទាត់បានដឹងហើយថា Lionel Messi គឺជាកំពូលខ្សែប្រយុទ្ធជាប់រហស្សនាម GOAT ដ៏ល្បីល្បាញមួយរូបក្នុងពិភពបាល់ទាត់ ហើយក៏ជាកីឡាករដែលធ្លាប់ប្រកួតតទល់នឹងក្លិបខ្លាំងៗនៅអឺរ៉ុបជាច្រើនផងដែរ។

Lionel Messi
Lionel Messi

ប៉ុន្តែ អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា ម្ចាស់ពាន Ballon d'Or ៧សម័យរូបនេះ គុំគួនឬស្អប់ក្រុមបាល់ទាត់មួយណាជាងគេ?

ពិតណាស់ ទោះពេលនេះ Messi មកលេងនៅ Inter Miami ហើយក៏ដោយ តែគេបានសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំជាមួយក្លិប Barcelona ។អាចនិយាយបានថា Messi មានចំណងជាមួយ Barca ច្រើនណាស់ ហើយអ្នកគ្រប់គ្នាប្រហែលជាគិតថា Messi ស្អប់ក្រុម Real Madrid ដែលជាក្រុមគូប្រជែងស៊ីសាច់ហុតឈាមរបស់ Barca បំផុត។

តែធាតុពិតគឺផ្ទុយស្រឡះតែម្ដង កាលពីអាយុ១៩ឆ្នាំ Messi ធ្លាប់បានផ្ដល់បទសម្ភាសន៍ចំៗតែម្ដងថា ខ្លួនគេ និងក្រុម Barca ស្អប់ក្រុមតោខៀវ Chelsea ជាងគេបំផុតគឺស្អប់ជាង Real Madrid ទៅទៀត។

Messi ថាគេសុខចិត្តលេងតទល់នឹង Arsenal ឬ Manchester United ឬក្រុមផ្សេង កុំឲ្យតែលេងជាមួយ Chelsea។

Lionel Messi និងកីឡាករ Chelsea
Lionel Messi និងកីឡាករ Chelsea

ប្រភពtribuna.com

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T