តោះស្តាប់ជើងចាស់ម្តងមើល! ខ្លាចាស់នួន សូរិយា វិភាគថាពេជ្រ សម្បត្តិ នឹងចាញ់បឺត សង្ឃឹម បើសង្ឃឹមអាចធ្វើរឿងមួយនេះបាន

//s9.kh1.co/dc/dc5556cb8207cc4def01ae2367d0619c256fbe9b.jpg
បាល់ទាត់

 ២៤-កញ្ញា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

ខ្លាចាស់ នួន សូរិយា ថាបើបឺត សង្ឃឹម ធ្វើរឿងមួយនេះបាន ពេជ្រ សម្បត្តិនឹងមិនអាចយកឈ្នះគាត់បានទេ

កម្ពុជា៖ អតីតអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាលោក នួន សូរិយា បានធ្វើការវិភាគកាលពីពេលថ្មីៗនេះថា បើបឺត សង្ឃឹមប្រឹងហ្វឹកហាត់ឱ្យមានកម្លាំងស្មើជាមួយ ពេជ្រ សម្បត្តិ នោះសម្បត្តិនឹងមិនអាចយកឈ្នះលើគាត់បាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក នួន សូរិយា
លោក នួន សូរិយា

មួយរយៈចុងក្រោយនេះ បន្ទាប់ពី សម្បត្តិ ហាក់ឡើងកូដខ្លាំងនៅលើសង្វៀនប្រដាល់ គឺមានកីឡាករក្នុងស្រុកជាច្រើន ដែលកំពុងអន្ទះសារចង់សុំសាកថ្វីដៃជាមួយកូនសិស្សរបស់លោកគ្រូពេជ្រ សុផាន់ រូបនេះ។ ក្រឡេកមកមើលអ្នកលេងចិត្តសាស្ត្របឺត សង្ឃឹមវិញ ដ្បិតរូបគេមិនដែលបាននិយាយចេញពីមាត់ថាចង់ប៉ះសម្បត្តិ ប៉ុន្តែមានអ្នកគាំទ្រច្រើនមែនទែន បានរំអុកផ្គូរផ្គងចង់ឱ្យអ្នកទាំង ២ នេះសាកគ្នានៅលើសង្វៀនប្រដាល់ម្តង ដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដ ថានរណាឈ្នះនរណាចាញ់។

កីឡាករ ពេជ្រ សម្បត្តិ<br>
កីឡាករ ពេជ្រ សម្បត្តិ

ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានស្គាល់សាច់ស្នៀតរបស់អ្នកទាំង ២ នេះហើយ ដោយសម្បត្តិជាកីឡាករម្នាក់ ដែលមានកម្លាំងខ្លាំង និងភាពធន់រឹងមាំដែលមិនងាយមានកីឡាករណាអាចផ្តួលបានឡើយ ចំណែកសង្ឃឹមវិញ ត្រូវបានគេស្គាល់ថា ជាកីឡាករដែលមានក្បាច់ និងល្បិចកិចកលច្រើន ដែលពិបាកនឹងធ្វើឱ្យគូប្រកួតចាប់ក្បាច់បានណាស់។

យ៉ាងណាមិញ ថ្មីៗនេះខ្លាចាស់កំពូលល្បិចលោកនួន សូរិយា ក៏បានធ្វើការវិភាគអំពីអ្នកប្រដាល់របស់កម្ពុជា២រូបនេះផងដែរ ក្នុងនោះតាមរយៈការ Live នៅលើផេកផ្លូវការរបស់លោកពីសហរដ្ឋអាមេរិក លោកនួន សូរិយា បានលើកឡើងចំៗថា បើកម្លាំងស្មើគ្នា គឺសម្បត្តិមិនអាចយកឈ្នះទៅលើបឺត សង្ឃឹមបានទេ ប៉ុន្តែបើ សង្ឃឹម មានកម្លាំងស្ទើរជាង សម្បត្តិ វិញ នោះសង្ឃឹមប្រាកដជាចាញ់ជាក់ជាពុំខាន។ 

កីឡាករ បឺត សង្ឃឹម<br>
កីឡាករ បឺត សង្ឃឹម
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T