បរទេស៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានរិះគន់ខ្សែការពាររបស់គាត់ចំពោះការបណ្ដោយឲ្យកីឡាករក្រុម Bayern Munich អូសចូលប្រអប់គ្រោះថ្នាក់ស្រួលៗពេក ក្នុងជំនួបចាញ់ ក្រុមយក្សអាល្លឺម៉ង់ ៤-៣ នៅ ក្នុងក្របខ័ណ្ឌ Champions League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សAndre Onana បានបង្កកំហុសចំពោះការបណ្តោយឱ្យ គ្រាប់បាល់បើកឆាករបស់ Leroy Sane ចូលប្រឡោះដៃគាត់ ខណៈកីឡាករវ័យក្មេង Jamal Musiala បានអូសបាល់កាត់ខ្សែការពារ Man UTD ចូលប្រអប់គ្រោះថ្នាក់យ៉ាងងាយស្រួល បង្កើតឱកាសឲ្យ Gnabry ស៊ុតសម្រេចគ្រាប់ទី២។
បាល់ប៉ះដៃរបស់ Christian Eriksen បានផ្តល់បាល់ប៉េណាល់ទីសម្រាប់ការស៊ុតបញ្ចូលទីរបស់ Harry Kane ដែលជាគ្រាប់ទី៣របស់ Bayern ខណៈគ្រាប់ទី៤ ធ្វើបាននៅចុងម៉ោងដោយកីឡាករ Mathys Tel ។
ទោះជាយ៉ាងណា Man UTD ក៏តដៃបាន៣គ្រាប់ផងដែរ ដោយគ្រាប់ទី១រកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Ramus Hojlund និង២គ្រាប់ទៀត ធ្វើបានតាមរយៈខ្សែបម្រើការពារ Casemiro ។
ជាមួយគ្នានេះ ក្រោយបញ្ចប់ការប្រកួត លោក Ten Hag មើលឃើញថា កំហុសគឺមិនមែនស្ថិតលើ អ្នកចាំទីទាំងស្រុងនោះទេ ប៉ុន្តែ គឺមកខ្សែកាពារច្រើនដែរ ដែលបណ្ដាលឲ្យ កីឡាករ Bayern បង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់ស្រួលៗពេក។
គ្រូបង្វឹកសញ្ជាតិហូឡង់បានថ្លែងយ៉ាងដូច្នេះថា៖
ប្រភព៖ AF