បរទេស៖ ប្រធានក្លិបលោក David Beckham ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើចាស់វស្សារបស់ Real Madrid កីឡាករ Luka Modric មកកាន់ Inter Miami នៅរដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Modric គឺបានស្នាក់នៅទឹកដី Santiago Bernabeu អស់រយៈពេលជាង ១១ ឆ្នាំមកហើយ ចាប់តាំងពីរូបគេបានចាកចេញពី Tottenham Hotspurs នៅឆ្នាំ ២០១២ ខណៈឥឡូវនេះសពលភាពកុងត្រារបស់ខ្សែបម្រើសញ្ជាតិ ក្រូអាត រូបនេះជាមួយ R.Madrid គឺនៅសល់ត្រឹមតែ ១ រដូវកាលទៀតប៉ុណ្ណោះ។

កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ I.Miami បានចុះកុងត្រាយកបានអតីតកីឡាករ Barcelona ៣ នាក់រួមមាន Lionel Messi, Jordi Alba និង Sergio Busquets ហើយឥឡូវនេះពួកគេកំពុងកំណត់អត្តសញ្ញាណកីឡាករថ្មីបន្ថែមទៀត ដើម្បីនាំចូលនៅរដូវកាលក្រោយ ក្នុងនោះបើតាមការចុះផ្សាយដោយកាសែត The Dubrovnik Times បានឱ្យដឹងថា លោក Beckham គឺកំពុងតែចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិក្រូអាតវ័យ ៣៦ ឆ្នាំ ហើយថ្មីៗនេះលោកទើបតែបានបង្ហាញការកោតសរសើរទៅលើរូបគេទៀតផង។

ប្រភព៖ Goal