កម្ពុជា៖ អ្នកប្រដាល់សញ្ជាតិអាមេរិក កីឡាករ Paul Banasiak នឹងត្រូវមានវត្តមានប្រកួតទល់នឹង កីឡាករ ព្រំ សំណាង នៅថ្ងៃទី៣០ សប្តាហ៍នេះក្នុងការប្រកួតមហាព្រឹត្តិការណ៍ សេនាគុនខ្មែរ យ័ន្ត៨ទិស នាសង្វៀនថោន នេះបើយោងតាមបញ្ជាក់របស់ Banasiak ថ្លែងប្រាប់ក្រុមការងារ Keylatop ផ្ទាល់ក្នុងកិច្ចសន្ទានាតាមបណ្តាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីប្រវត្តិរបស់ Banasiak ដែលជាដៃគូប្រកួតរបស់ ព្រំ សំណាង បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ ទម្ងន់៧៧គីឡូ គឺ មិនធម្មតានោះទេ ពោល គេធ្លាប់មានប្រវត្តិប្រកួតប្រដាល់មួយថៃ ២៤ប្រកួត ក្នុងនោះ ឈ្នះ ២០ ចាញ់ ៣ ស្មើ១ ផ្តួលដៃគូបោះបង់ការប្រកួតដល់ទៅ ១៥ដង ខណៈ ការប្រកួតសរុបផ្សេងៗ គឺ ចំនួន ៥៤ដង មានឈ្នះ ៤៣ដង ចាញ់ ៩ដង ស្មើ២ដង ផ្តួលដៃគូ ២៩ដង និង រឹងតែអស្ចារ្យនោះ គឺ រូបគេជាម្ចាស់ខ្សែក្រវ៉ាត់រហូតដល់ទៅ ៨ខ្សែម្នាក់ឯង។
តោះប្រិយមិត្តកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាក្បាច់ប្រកួតមួយចំនួនរបស់ Banasiak ដូចតទៅ៖