បរទេស៖ អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United ជាច្រើនបានបង្ហាញការខកចិត្ត បន្ទាប់ពីដឹងថា ខ្សែប្រយុទ្ធស្លាបកីឡាករ Jadon Sancho តែងតែគេងមិនសូវបានគ្រប់គ្រាន់ ដោយសាររូបគេចូលចិត្តលេងហ្គេម EA Sports ២០២៤ រហូតដាច់យប់ជាញឹកញាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះស្ថានភាពរបស់ Sancho ជាមួយនឹងអ្នកចាត់ការលោក Erik ten Hag ហាក់ពុំសូវជាល្អប៉ុន្មាននោះទេ បន្ទាប់ពីអ្នកទាំង ២ បានទាស់ទែងពាក្យសម្តីគ្នានៅលើបណ្តាញសង្គម ហើយខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះក៏ត្រូវបានបុរសខ្លាំងសញ្ជាតិ ហូឡង់ ដកឈ្មោះចេញពីក្រុមឈុតធំផងដែរ ដោយឥឡូវនេះ Man UTD កំពុងដាក់រូបគេឱ្យហាត់ដាច់ដោយឡែកតែម្នាក់ឯង។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្លៀតក្នុងឱកាសនេះ Sancho មិនបានប្រឹងប្រែងហ្វឹកហាត់ ដើម្បីទាក់ចិត្តគ្រូបង្វឹកត្រឡប់មកវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញរូបគេតែងតែលេងហ្គេមដាច់យប់ ដោយថ្មីៗនេះមានអ្នក Livestream វីដេអូហ្គេមម្នាក់ បានបង្ហោះពីរូបភាពមួយនៅលើ X នាវេលាម៉ោង ២:៤៧ រំលងអាធ្រាត្រអំពីការប្រកួតហ្គេម EA Sports ២៤ បន្ទាប់ពីរូបគេបានប្រកួតឈ្នះខ្សែប្រយុទ្ធអង់គ្លេសក្នុងលទ្ធផល ៤-១។
ggs @Sanchooo10 get some sleep bro pic.twitter.com/aorpxGbO3U
— Leighx__ (@Leighx898) September 25, 2023
ប្រភព៖ Sportskeeda