កប់ណាស់! ក្រោយឃើញលេងល្អ Barca ឥឡូវនេះបានព្រមព្រៀងតម្លៃ ៣៥ លាន ទិញយកតារាត្រកូល Joao រូបនេះហើយ

//s9.kh1.co/1e/1e321e335c31fb1b1620ffde39adb0d5748eca2e.jpg
បាល់ទាត់

 ២៩-កញ្ញា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

ក្រោយឃើញលេងល្អ Barca ឥឡូវនេះបានព្រមព្រៀងតម្លៃ ៣៥ លាន ទិញយកតារាត្រកូល Joao រូបនេះហើយ

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងលក្ខខណ្ឌជាមួយក្លិប Manchester City ក្នុងការទិញយកខ្សែការពារស្លាបស្តាំ Joao Cancelo ជាអចិន្ត្រៃយ៍ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Joao Cancelo
Joao Cancelo

ជាការពិតណស់ នៅរដូវក្តៅនេះ Barcelona បានសម្រេចខ្ចីជើង Cancelo ពី Man City រយៈពេល ១ រដូវកាល ដោយមិនមានជម្រើសទិញផ្តាច់នោះទេ ប៉ុន្តែឥឡូវនេះមានដំណឹងបង្ហើបថា Barca ឥឡូវនេះកំពុងចង់ទិញផ្តាច់ខ្សែការពារសញ្ជាតិ ព័រទុយហ្គាល់ តែម្តង បន្ទាប់ពីឃើញរូបគេបង្ហាញខ្លួនល្អ នាប៉ុន្មានប្រកួតដំបូង។

យោងតាមការចុះផ្សាយដោយកាសែត Football Transfers បានឱ្យដឹងថា Barca បានឈានដល់ការពិភាក្សាជាមួយ Man City ក្នុងការផ្ទេរ Joao Cancelo ហើយ ហើយក្លិបយក្សទាំង ២ បានព្រមព្រៀងតម្លៃគ្នាចំនួន ៣៥ លានអឺរ៉ូ ឬប្រមាណជា (៣៧ លានដុល្លារអាមេរិក) ប៉ុន្តែនៅក្នុងដំណាក់កាលនេះ ក្រុមរបស់លោក Xavi ហាក់នៅជាប់គាំងនឹងរឿងមួយ គឺទាក់ទិននឹងវិបត្តិហិរញ្ញវត្ថុ  លុះត្រាតែនៅរដូវកាលក្រោយ ពួកគេលក់កីឡាករចេញខ្លះ ទើបអាចទិញកីឡាករថ្មីចូលបាន៕

ប្រភព Onefootball

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T