ចឹងមែនស្តាយណាស់! De Gea ត្រូវបានគេសង្ស័យថា នឹងផ្លាស់ទៅចូលរួមជាមួយក្លិបនៅលីគលំដាប់ទា...បមួយនេះ

//s9.kh1.co/c4/c4a3103ec453984d914508d6223e882ebca20f1b.jpg
បាល់ទាត់

 ១៦-វិច្ឆិកា-២០២៣ ១០ព្រឹក · ៨ ខែមុន

De Gea ត្រូវបានគេសង្ស័យថា នឹងផ្លាស់ទៅចូលរួមជាមួយក្លិបនៅលីគលំដាប់ទា...បមួយនេះ

បរទេស៖ ថ្មីៗនេះអតីតអ្នកចាំទីរបស់ Manchester United កីឡាករ David de Gea បានទៅជួបពិជាមួយមន្ត្រីក្លិប Eldense ដែលស្ថិតនៅក្នុងលីគទី ២ របស់ប្រទេស អេស្ប៉ាញ  ដើម្បីពិភាក្សាគ្នាអំពីគម្រោង និងចក្ខុវិស័យរបស់ក្លិប, នេះបើតាមសេចក្តីរាយការណ៍ដោយប្រភពព័ត៌មាននៅក្នុងប្រទេស អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ David de Gea
កីឡាករ David de Gea

ជាការពិតណាស់ នៅដើមរដូវកាលនេះ De Gea បានចាកចេញពីទឹកដី Old Trafford ហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១២ ឆ្នាំ បន្ទាប់ពីកុងត្រារបស់គេអស់សុពលភាព ខណៈឥឡូវនេះអ្នកចាំទីវ័យ ៣៣ ឆ្នាំ គឺពុំទាន់មានក្លិបលេងនៅឡើយទេ ប៉ុន្តែកាលពីពេលថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមផងដែរ ថា Man UTD គឺចង់យក De Gea ត្រឡប់ទៅវិញក្នុងកុងត្រារយៈពេលខ្លី ដោយសារតែ Andre Onana អាចនឹងអវត្តមានមួយរយៈ ដោយសារតែគាត់ជាប់ភារកិច្ចជាមួយ សេណេហ្គាល់ នៅក្នុងពាន Africa Cup of Nations។

កីឡាករ David de Gea
កីឡាករ David de Gea

ទោះបីជាយ៉ាងណាក៏ដោយ កាសែត AS របស់ អេស្ប៉ាញ បានរាយការណ៍ថា De Gea ឥឡូវនេះត្រូវបានគេសង្ស័យថា គាត់កំពុងពិចារណាផ្លាស់ទៅចូលរួមជាមួយក្លិប Eldense នៃលីគទី ២ របស់ អេស្ប៉ាញ ហើយជាមួយគ្នានេះកាលពីសប្តាហ៍មុន គេស្រាប់តែបានប្រទះឃើញគាត់ស្ថិតនៅទីក្រុង Alicante ដើម្បីជួបចរចាជាមួយនឹងប្រធានក្លិប Pascual Perez និងមន្ត្រីរបស់ក្លិប។

ក្លិប Eldense
ក្លិប Eldense

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T