ចុម! លោក Scaloni ថាដោយសារមូលហេតុនេះទើប Garnacho មិនស្ថិតនៅក្នុងជម្រើសរបស់លោកក្នុងការកោះហៅចូលក្នុងក្រុមជម្រើសជាតិ អាហ្សង់ទីន

//s9.kh1.co/1d/1d57304c3f73fa8c90ec28b3068ab5e43d491722.jpg
បាល់ទាត់

 ១៦-វិច្ឆិកា-២០២៣ ៥ល្ងាច · ២១ ថ្ងៃមុន

លោក Scaloni ថាដោយសារមូលហេតុនេះទើប Garnacho មិនស្ថិតនៅក្នុងជម្រើសរបស់លោកក្នុងការកោះហៅចូលក្នុងក្រុមជម្រើសជាតិ អាហ្សង់ទីន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន លោក Lionel Scaloni បានបកស្រាយថា ដោយសារខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho ធ្វើមិនសូវបានល្អនៅ Manchester United ទើបរូបគេមិនស្ថិតនៅក្នុងជម្រើសរបស់លោក ក្នុងការកោះហៅចូលក្នុងក្រុមជម្រើសជាតិ អាហ្សង់ទីន។

លោក Lionel Scaloni
លោក Lionel Scaloni

ជាការពិតណាស់ កាលពីខែ កញ្ញា និង តុលាកន្លងទៅ ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះ គឺធ្លាប់ត្រូវបាន អាហ្សង់ទីន កោះហៅចូលក្នុងក្រុមជម្រើសជាតិឈុតធំ ២ លើកផងដែរ ប៉ុន្តែភាគច្រើនរូបគេត្រូវបានលោក Scaloni ផ្តល់ឱកាសឱ្យលេងត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ។

Alejandro Garnach
Alejandro Garnach

ដោយឡែកនៅក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២៦ ប្រចាំតំបន់ អាមេរិកខាងត្បូងទល់នឹង អ៊ុយរូហ្គាយ និង ប្រេស៊ីល ឆាប់ៗខាងមុខនេះ Garnacho គឺមិនត្រូវបានលោក Scaloni កោះហៅឡើយ។ 

ជុំវិញរឿងនេះ, លោក Scaloni បានចេញមុខបកស្រាយនៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖

មូលហេតុដែល Garnacho មិនត្រូវបានកោះហៅ? Ale មិនត្រូវបានជ្រើសរើសគឺដោយសារតែបញ្ហាទម្រង់លេង។ ក្រឡេកមើលកាលពីការកោះហៅចុងក្រោយ គាត់ក៏មិនសូវមាននាទីលេងច្រើនដែរ៕

លោក Lionel Scaloni
លោក Lionel Scaloni
លោក Lionel Scaloni

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T