បរទេស៖ លោក Xavi Hernandez គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ FC Barcelona បានទម្លាយថា លោកគឺមិនចង់ជួបជាមួយក្រុម Porto នៅវគ្គចាញ់ធ្លាក់ក្នុងពានរង្វាន់ Champions League នៅរដូវកាលនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![លោក Xavi Hernandez](https://s9.kh1.co/__image/w=650,h=434,q=100/85/85e71b2aaf76e1a33626bb038b0390e25c3b0f58.png)
ជាការពិតណាស់ Barcelona គឺបានកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ក្នុងរដូវកាលនេះជាផ្លូវការហើយ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះទៅលើក្រុម Porto នៅទឹកដីខ្លួនឯងកាលពីយប់មិញ ត្រូវនឹងថ្ងៃទី ២៨ ខែ វិឆ្ឆិកា ឆ្នាំ ២០២៣ ក្នុងលទ្ធផល ២ ទល់នឹង ១។
ដោយឡែកក្រុម Porto វិញ គឺមិនទាន់អាចធានាកៅអីឡើងទៅកាន់វគ្គបន្តបាននៅឡើយទេ ដោយពួកគេគឺត្រូវរង់ចាំការប្រកួតចុងក្រោយ ទល់នឹងក្រុម Shakhtar Donetsk នៅសប្តាហ៍ក្រោយសិន ដោយសារតែឥឡូវនេះពួកគេកំពុងមាន ៩ ពិន្ទុស្មើគ្នាក្នុងនាមជាក្រុមឈរនៅលេខរៀងទី ២ និង ទី ៣។
![ទិដ្ឋភាពប្រកួត](https://s9.kh1.co/__image/w=650,h=366,q=100/62/62f10c76439a86bdbac27fd8765d0d8ec7024a77.png)
ក្រោយបញ្ចប់ការប្រកួតយប់មិញ, លោក Xavi បានថ្លែងនៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖
Porto។ ខ្ញុំគឺមិនចង់លេងទល់នឹងពួកគេនៅរដូវកាលនេះម្តងទៀតទេ។ ពួកគេគឺជាក្រុមដ៏អស្ចារ្យ។
![លោក Xavi Hernandez](https://s9.kh1.co/__image/w=650,h=461,q=100/8b/8b5874ba3e4a0630970390522ef985ac9c2bbd4b.png)
ប្រភព៖ Sportskeeda