កម្ពុជា៖ អ្នកលេងជង្គង់ទិព្វពិឃាដ ព្រំ សំណាង បានលើកឡើងថា រូបគេមិនខ្លាចទេប្រសិនបើមានគេរៀបចំកម្មវិធីប្រកួតទល់នឹងកីឡាករមកពី ៨ប្រទេស ដូចទៅនឹង ធឿន ធារ៉ា ដែលទើបតែនឹងចូលរួមដណ្តើមបានខ្សែក្រវ៉ាត់ និង ឡានមួយគ្រឿងកាលពីពេលថ្មីៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ វាជាលើកទី១ហើយ ដែលគុនខ្មែរ បានរៀបចំការប្រកួតលក្ខខណៈ 8 Men Tournament ឬ ការប្រកួតដែលមានវត្តមានកីឡាករ ៨រូបមកពីជាតិសាសន៍ផ្សេងៗគ្នាមកប្រកួតគ្នា ដែលក្នុងនោះកាលពីថ្ងៃទី ២៣ កន្លងទៅ គឺ ធឿន ធារ៉ា គឺ ជាអ្នកទទួលបានជ័យជម្នះដោយបានយកឈ្នះកីឡាករចំនួន ៣រូប ក្នុងថ្ងៃតែមួយ ខណៈ ថ្មីៗនេះក្នុងកិច្ចសម្ភាសជាមួយលោកគ្រូ សេន ប៊ុនថេន បានសាកសួរមកកាន់ព្រំ សំណាង ថា ហ៊ានប្រកួតកម្មវិធីខាងលើដូច ធារ៉ា អត់ ភ្លាមៗនោះ ពូណាង បានឆ្លើយតបទៅវិញបែបលេងសើចថា "គាត់គឺមិនខ្លាចនោះទេ"
វីដេអូសម្ភាសន៍កីឡាករ ព្រំ សំណាង៖