កម្ពុជា៖ លោកគ្រូ ពេជ្រ សុផាន់ ដែលជាគ្រូបង្វឹករបស់ក្លិបគុនខ្មែរ ៨៨៨៨ បានលើកឡើងថា សមត្ថភាពរបស់ កូនប្រុសលោកគ្រូ អេ ភូថង គឺ អេ អាំម៉ារិនភូថង បច្ចុប្បន្ន គឺ ឡើងដល់កម្រិតកំពូលហើយ ថែមទាំងនិយាយលេងថា សង្ស័យលំដាប់ Rodtang បើលេងគីឡូ ៦៥ បែបមិនហ៊ានជាមួយ អាំម៉ារិន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាមួយរយៈចុងក្រោយនេះ អេ អាំម៉ារិន មិនដែលធ្វើឲ្យបងប្អូនអ្នកគាំទ្រអស់សង្ឃឹមនោះទេ ពោលរូបគេតែងតែទទួលបានជ័យជម្នះ ជាក់ស្តែង ២ប្រកួតចុងក្រោយនេះ គឺ គេផ្ទុះខ្លាំងតាមរយៈការយកឈ្នះកីឡាករលំដាប់លេខ១ នៅអូស្រ្តាលី ឲ្យអាជ្ញាកណ្តាលបឈ្ឈប់ទឹក៤ ដណ្តើមបានខ្សែក្រវ៉ាត់ និង មួយប្រកួតចុងក្រោយយកឈ្នះកីឡាករលំដាប់នៅប្រទេសដៃ គឺ សរក្រាវ ដោយពិន្ទុ។

ជុំវិញភាពជោគជ័យ និង កើនសមត្ថភាពជាបន្តបន្ទាប់ធ្វើឲ្យលោកគ្រូ ពេជ្រ សុផាន់ លាន់មាត់សរសើរ អាំម៉ារិន មិនផុតពីមាត់ ក្នុងនោះជាមួយកិច្ចសម្ភាសជាមួយបងប្រុស ហរ ង៉ែត លោកគ្រូ ផាន់ បាននិយាយថា ពេលនេះ អាំម៉ារិន ឡើងកម្រិតប្រកួតខ្លាំងណាស់ បើ រថថាំង ហ៊ានឡើងមកប្រកួត ៦៥នេះ អាចនឹងល្អ ឬ សង្ស័យថាអត់ហ៊ានផង ព្រោះអាំម៉ារិន ខ្ពស់ណាស់ បើរថថាំង ហ៊ានក៏ពិបាកដែរឃើញកម្ពស់ខ្ពស់ចឹង
