បរទេស៖ អតីតកីឡាករជើងចាស់លោក Jamie Carragher បានមានទស្សនៈសុទិដ្ឋិនិយមថា Arsenal គឺជាបេក្ខភាពដ៏ធំបំផុតមួយ ដែលអាចប្រជែងយកពាន Champions League នៅរដូវកាលនេះ ហើយលោកជឿជាក់ថាបច្ចុប្បន្នមានតែ Manchester City មួយប៉ុណ្ណោះ ដែលលោកមើលឃើញថាពួកគេល្អជាងក្រុមរបស់លោក Mikel Arteta។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Arsenal នៅរដូវកាលនេះកំពុងធ្វើបានល្អមែនទែន ទាំងនៅ Premier League និង UCL ខណៈថ្មីៗនេះ ពួកគេបានឆ្លងផុតវគ្គចែកពូល ដោយទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់កំពូលរបស់ អឺរ៉ុប ផ្លូវការហើយក្នុងនាមជាក្រុមកំពូលតារាងប្រចាំពូល B។

ដោយឡែកក្រុម Man City របស់លោក Pep Guardiola វិញក៏បានឆ្លងផុតវគ្គចែកពូលចូលទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយហើយដែរ ក្នុងនាមជាក្រុមកំពូលតារាងប្រចាំពូល G។
ទាក់ទងនឹងរឿងខាងលើ, លោក Carragher ដែលជាអតីតវីរបុរសរបស់ Liverpool បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ខ្ញុំគិតថាពួកគេ (Arsenal) គឺជាបេក្ខភាពដ៏ធំ។... ខ្ញុំគិតថាការប្រកួតប្រជែងនាពេលឥឡូវនេះ មានតែ Manchester City មួយប៉ុណ្ណោះ ដែលមានកម្រិតប្រកួតប្រជែងល្អជាង Arsenal។

ប្រភព៖ Metro