បរទេស៖ អតីតអ្នកចាំទីរបស់ Manchester United កីឡាករ David de Gea ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងក្នុងការផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League វិញ ដោយចូលរួមជាមួយក្រុមសារិកាព្រៃ Newcastle United។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គិតមកដល់ពេលនេះ អ្នកចាំទីជនជាតិ អេស្ប៉ាញ វ័យ ៣៣ ឆ្នាំគឺមិនទាន់មានក្លិបលេងនៅឡើយនោះទេ បន្ទាប់ពីរូបគេបានចាកចេញពីទឹកដី Old Trafford ដោយសារតែភាគីទាំង ២ មិនបានបន្តកុងត្រាថ្មី ក្រោយកុងត្រាចាស់បានអស់សុពលភាព
ថ្មីៗនេះយោងតាមការចុះផ្សាយដោយកាសែត ESPN បានឱ្យដឹងថា De Gea គឺកំពុងមានទំនាក់ទំនងផ្លាស់ទៅចូលរួមជាមួយនឹង Newcastle ដើម្បីជំនួសតំណែងដៃទីមួយរបស់អ្នកចាំទី Nick Pope ដែលមានបញ្ហារបួសស្មា ហើយបើតាមការបញ្ជាក់បន្ថែម គឺអ្នកចាំទីសញ្ជាតិ អង់គ្លេស នឹងត្រូវសម្រាកព្យារបាលរបួសរហូតដល់ទៅ ៥ ខែ ឯណោះ។

ប្រភព៖ ESPN