កម្ពុជា៖ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា នឹងត្រូវមានការប្រកួតមួយទល់នឹង កីឡាករអ៊ីរ៉ង់ Hassan VAHDANI នាថ្ងៃទី ១៤ សប្តាហ៍ក្រោយនេះក្នុងកម្មវិធី Boostrong។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីគូប្រកួតរបស់ ធារ៉ា គឺ Hassan បច្ចុប្បន្នគេមានវ័យ ២៧ ឆ្នាំ កម្ពស់ ១.៨៤ម៉ែត្រ ធ្លាប់ប្រកួតបានចំនួន ៣០ដង ឈ្នះ ២២ដង ចាញ់ ៦ដង និង ស្មើ២ដង ធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន ១១ដង លើសពីនេះ អ្នកប្រដាល់សញ្ជាតិអឺរ៉ង់ខាងលើ ក៏ធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាបាន ២ដងផងដែរ ដោយលើកទី១ គេបានផ្តួល ធន់ រិទ្ធី ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ និង លើកទី២ ចាញ់ ឡៅ ចន្ទ្រា ទឹកទី៤ ដោយសារមានរបួសបែកធំពេកគ្រូពេទ្យមិនឲ្យបន្តការប្រកួត។

តោះប្រិយមិត្តយើងទៅទស្សនាវីដេអូក្បាច់វាយរបស់ Hassan ទាំងអស់គ្នា