មិនសរសើរមិនបាន! ធឿន ធារ៉ា ចុចឈ្មោះកីឡាករគុនខ្មែរម្នាក់នេះ ថាជាកីឡាករដែលមានចិត្តធំមោះមុត

//s9.kh1.co/15/15676506c12d5affd71725391410042161c3cde3.jpg
ប្រដាល់

 ១៨-មេសា-២០២៤ ១ល្ងាច · មួយខែមុន

ធឿន ធារ៉ា បានចុចឈ្មោះក្របីព្រៃពេជ្រ សម្បត្តិ ថាជាកីឡាករដែលមានចិត្តធំមោះមុត

កម្ពុជា៖ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បានចុចឈ្មោះ សិស្សប្អូនជំនាន់ក្រោយ ក្របីព្រៃ ពេជ្រ សម្បត្តិ ជា ប្រភេទកីឡាករដែលមានចិត្តធំជាងគេ ពោល វាយមិនហត់ទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/f1/f1216e50b46b5ae8443443cd583ea3606666d90b.jpg

ជាការពិតណាស់ នរណាៗក៏ទទួលស្គាល់ដែរពីសមត្ថភាពរបស់ ពេជ្រ សម្បត្តិ បច្ចុប្បន្ន ដែលតែងតែឡើងសង្បៀនប្រកួតមិនដែលធ្វើឲ្យអ្នកទស្សនាខកចិត្ត ទោះ ចាញ់ ឬ ឈ្នះ ក៏ដោយ ពោលដឹងតែល្អមើល ហើយ បច្ចុប្បន្នទោះទើបតែចាប់ផ្តើមមែន ប៉ុន្តែ បើយើងក្រឡេកទៅមើលសមិទ្ធផលរបស់ សម្បត្តិ គេជាម្ចាស់ខ្សែក្រវាត់ ៤ខ្សែ និង ជាម្ចាស់មេដាយមាសថ្នាក់ជាតិផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/d5/d5ce3dcc8ec3260fc106527adb10f186cca4ed79.jpg

ទាក់ទងនឹងរឿង ពេជ្រ សម្បត្តិ ក្នុងកិច្ចសម្ភាសជាមួយ Admin Stangda គឺ ធឿន​ ធារ៉ា បានពោលពាក្យសរសើរដល់សិស្សប្អូនយ៉ាងមិនដាច់ពីមាត់ថា៖

ពេជ្រ សម្បត្តិ គាត់មានស៊ុះខ្លាំងមែនទែន វាយមិនចេះហត់ ចិត្តធំណាស់៕

ធឿន ធារ៉ា
https://s9.kh1.co/__image/w=650,h=434,q=100/24/24f5775dae86b6d041f3c51881117124ffbafddc.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T