ប្រដាល់៖ ផលិតករប្រចាំសង្វៀន ទទក លោក នៅ លីដា បានទម្លាយឲ្យដឹងថា កីឡាករ សៃយុគ ភុមផាមួង បានផ្តាំមកក្រុមការងារគាត់ថា តារា Thai Fight សែនឆៃ ចង់មកប្រកួតនៅប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរនាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺ មានការផ្គូផ្គងគ្នាខ្លាំងមែនទែនរវាង សែនឆៃ ទល់នឹង ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បន្ទាប់ពី រឿង សោភ័ណ្ឌ បានយកមេក្រូប្រកាសនៅលើសង្វៀនតែម្តង សំណូមពរឲ្យ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជួយរៀបចំឲ្យខ្លួន ប៉ះ ជាមួយនឹង សែនឆៃផង ដើម្បីបំពេញបំណងរបស់គាត់ក្នុងអាជីពប្រដាល់។
ក្នុងនោះផងដែរ ស្រាប់តែព្រឹកមិញនេះ លោក នៅ លីដា ហាក់បង្ហាញតម្រុយអំពីជំនួបខាងលើ ដោយលោកបានបង្ហោះសារខ្លីៗថា៖