ចុកៗ! Zidane ឆ្លើយបែបនេះពេលគេសួរថា តើគាត់នឹងទៅដឹកនាំ Bayern Munich អត់នាពេលអនាគត

//s9.kh1.co/c4/c45ca9cdd18c7c17fc265a89c39b15df02173bec.jpg
បាល់ទាត់

 ០៦-ឧសភា-២០២៤ ១០ព្រឹក · ១៣ ថ្ងៃមុន

Zidane ឆ្លើយបែបនេះពេលគេសួរថា តើគាត់នឹងទៅដឹកនាំ Bayern Munich អត់នាពេលអនាគត

អឺរ៉ុប៖ អតីតគ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane បានឆ្លើយថា "ទេ" តែម្តងចំពោះលទ្ធភាពទៅដឹកនាំ Bayern Munich នាថ្ងៃណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=427,q=100/a2/a2cc432993cb70e7fbb40797273b1e967e9080fb.png

ជាការពិតណាស់ ក្នុងរយៈពេលពីរ បីខែចុងក្រោយនេះ Bayern Munich កំពុងតែមមារញឹកមែនទែន ក្នុងការស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកដឹកនាំក្រុមនៅរដូវកាលក្រោយ បន្ទាប់ពីគ្រូបច្ចុប្បន្នលោក Tuchel បានប្រកាសថា លោកនឹងចាកចេញពីក្លិបយក្ស អាល្លឺម៉ង់ នៅដំណាច់រដូវកាលនេះហើយ។ ក្នុងនោះផងដែរ ប្រភពព័ត៌មាននៅបរទេសបានចុះផ្សាយព្រោងព្រៀតថា ក្លិប Bayern Munich កំពុងដាក់គោលដៅធំចង់បានលោក Zidane មកជំនួសតំណែង ប៉ុន្តែ ពេលនេះបុរសសញ្ជាតិបារាំងខាងលើ បានចេញមុខបដិសេធត្រង់ៗតែម្តង។

https://s9.kh1.co/__image/w=650,h=366,q=100/1c/1cfb47cb7d03feeb94025a7ce91d2218a47ce5f1.png

នៅពេលដែលអ្នកកាសែតសួរថា តើលោក Zidane នឹងអាចក្លាយជាគ្រូបង្វឹករបស់ Bayern Munich អត់នាពេលអនាគត ស្រាប់តែលោកបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

អត់ទេ ហើយ ខ្ញុំនឹងទស្សនាការប្រកួតរវាង Bayern Munich ទល់នឹង Real Madrid។ ខ្ញុំសង្ឃឹមថា Real Madrid នឹងទទួលបានជ័យជម្នះ៕

លោក Zinedine Zidane
https://s9.kh1.co/__image/w=650,h=488,q=100/85/85d8508ae29a57116d61e6e5a6880a828aa6be34.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T