អាស៊ាន៖ ខ្សែប្រយុទ្ធក្លិបបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បង្ហោះសារជូនពរអតីតមិត្តរួមក្រុម Faisal បែបនេះដែលកំពុងជួបហេតុការណ៍ជះទឹកអាស៊ីតពីសំណាក់ជនមិត្តស្គាល់មុខ បានបង្ហោះសារជូនពរដល់ កីឡាករក្រុជម្រើសជាតិម៉ាឡេស៊ី និង ជាអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Pahang កីឡាករ Faisal Halim បន្ទាប់ពីរូបគេបានជួបហេតុការណ៍ជនមិនស្គាល់មុខជះទឹកអាស៊ីតដាក់នៅក្នុងផ្សារទំនើប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីម្សិលមិញនេះ មានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន បន្ទាប់ពី Faisal បានដើរកម្សាន្តនៅក្នុងផ្សារទំនើប ហើយ រូបគេក៏ត្រូវបានជនមិនស្គាល់មុខជះទឹកអាស៊ីតដាក់ បើមើលតាមរូបភាពរូបគេដូចជាមានបញ្ហាឆេះខ្នងផងដែរ និង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី
ក្រោយទទួលបានដំណឹងខាងលើ ចាន់ វឌ្ឍនាកា ក៏បានបង្ហោះសារជូនពរដល់ Faisal ផងដែរដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖