Neuer ចេញមុខនិយាយបែបនេះ បន្ទាប់ពីខ្លួនបង្កកំហុសធ្វើឲ្យ Bayern ធ្លាក់ចេញពី UCL

//s9.kh1.co/cf/cf858611e319b8ddf31e187c0ec8c79f06db7b6a.jpg
បាល់ទាត់

 ០៩-ឧសភា-២០២៤ ៩ព្រឹក · ១២ ថ្ងៃមុន

Neuer ចេញមុខនិយាយបែបនេះ បន្ទាប់ពីខ្លួនបង្កកំហុសធ្វើឲ្យ Bayern ធ្លាក់ចេញពី UCL

អឺរ៉ុប៖ អ្នកចាំទីក្លិប Bayern Munich កីឡាករ Manuel Neuer បានបង្ហាញអំពីអារម្មណ៍សោកស្តាយបន្ទាប់ពីខ្លួនបានបង្កកំហុសធ្វើឲ្យក្រុមត្រូវធ្លាក់ចេញពីពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/0f/0f6023a93bb2482a4e12f8f5601141e4b33e4a98.png

ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ គឺ Bayern Munich ប៊ិះតែនឹងទទួលបានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ទៅហើយ បន្ទាប់ពីពួកគេបានបើកការនាំមុខមុនលើ Real Madrid ១គ្រាប់មុនតាំងពីនាទីទី ៦៨ ប៉ុន្តែ ឈានដល់នាទីទី៨៨ ទៅហើយ Joselu បានស៊ុតបញ្ចូលទីពីការបង្កកំហុសចាប់បាល់ក្រឡករបស់ Neuer និង បានថែមគ្រាប់បាល់ទីពីររបស់ខ្លួននៅក្នុងនាទីទី ៩០+១ បញ្ចប់ក្តីសង្ឃឹមរបស់ Bayern Munich តែម្តង ក្នុងលទ្ធផលសរុបទាំងពីរជើង ៤ទល់នឹង៣។

https://s9.kh1.co/__image/w=650,h=650,q=100/e3/e337b3730423954950e96e80008762590128ad2a.png

ក្រោយចប់ការប្រកួត Neuer បាននិយាយថា៖

គ្រប់គ្នាដែលធ្លាប់បានលេងបាល់ទាត់ យល់ហើយថាពេលនេះខ្ញុំកំពុងមានអារម្មណ៍បែបណា។ វាពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះពួកយើងមើលឃើញខ្លួនឯងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៍ទៅហើយ។ ខ្ញុំរំពឹងថាបាល់នឹងមកក្នុងស្ថានភាពផ្សេង ប៉ុន្តែ វានឹងមកខ្ពស់បន្តិចដែលធ្វើឲ្យខ្ញុំពិបាកក្នុងការចាប់ ខណៈ Joselu នៅទីនោះស្រាប់ ដូច្នេះវាពិតជាពិបាកណាស់៕

កីឡាករ Manuel Neuer
https://s9.kh1.co/__image/w=540,h=360,q=100/d2/d27b9ca24e6d4d6b71881839cd2182e833aaa93c.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T