លោក Ancelotti ថា កូនក្រុមម្នាក់នេះជិតបានឈ្នះពាន Ballon d'Or ហើយក្រោយកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL

//s9.kh1.co/d4/d4a503de2b4e90a37ba8741c5e8cbbeefef7b59f.jpg
បាល់ទាត់

 ០៩-ឧសភា-២០២៤ ១០ព្រឹក · ១២ ថ្ងៃមុន

លោក Ancelotti ថា កូនក្រុមម្នាក់នេះជិតបានឈ្នះពាន Ballon d'Or

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្លិប Real Madrid លោក Carlo Ancelotti បានលើកឡើងថា Vinicius Junior ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d'Or ហើយ បន្ទាប់ពីរូបគេបានបង្ហាញការលេងបានយ៉ាងល្អជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/c9/c93941e302f443e95272fa598a98b2e4050f3938.png

ជាការពិតណាស់ Vinicius បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Real Madrid វាយបកយកឈ្នះ Bayern Munich ក្នុងលទ្ធផល ២ទល់នឹង១ និង ទទួលបានពានរង្វាន់កីឡាករល្អជាងគេប្រចាំការប្រកួតផងដែរ ខណៈ ពេលនេះកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ត្រូវបានគេចាត់់ទុកជាបេក្ខភាពឈានមុខគេមួយក្នុងការឈ្នះពានរង្វាន់ Ballon d'Or ប្រសិនបើក្រុមអធិរាជសអាចគ្រងជើងឯកពានរង្វាន់ Champions League បាន។

https://s9.kh1.co/__image/w=650,h=434,q=100/fd/fd0377e10c52d9a88e24176f20a8c801283c59c1.png

ទាក់ទងនឹងរឿងខាងលើ ក្រោយចប់ការប្រកួត លោក Ancelotti បាននិយាយយ៉ាងខ្លីថា៖

ខ្ញុំគិតថា Vinicius ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d'Or មែនទែនហើយ៕

លោក Carlo Ancelotti
https://s9.kh1.co/__image/w=650,h=434,q=100/2c/2c68cf83e3638be1bb3b37d8b5c0158db9855a04.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T