គេល្អណាស់ បើឈ្នះល្បីហើយ! មកដឹងពីប្រវត្តិកីឡាករជប៉ុន ដៃគូប្រកួតរបស់ កាន់ ម៉េងហុង ត្រៀមប៉ះគ្នាដណ្តើមខ្សែក្រវាត់នៅ K-1

//s9.kh1.co/ee/ee9e50e478a095021163c4b94a9ce560f759e02b.jpg
ប្រដាល់

 ៣០-ឧសភា-២០២៤ ១១ព្រឹក · មួយឆ្នាំមុន

មកដឹងពីប្រវត្តិកីឡាករជប៉ុន ដៃគូប្រកួតរបស់ កាន់ ម៉េងហុង ត្រៀមប៉ះគ្នាដណ្តើមខ្សែក្រវាត់នៅ K-1

ប្រដាល់៖ អ្នកលេងគុនខ្មែររហ្ស័សនាម ហនុមានពាន់ស្នៀត កាន់ ម៉េងហុង នឹងត្រូវរ៉ាប់រងភារកិច្ចសំខាន់ក្នុងការចូលរួមប្រកួតម៉ារ៉ាតុនដណ្ដើមខ្សែក្រវាត់ K-1 WORLD MAX ប្រកួតបែប Kick Boxing ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តប្រដាល់កម្ពុជាក្នុងប្រភេទទម្ងន់៥៥ នាថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ ទល់នឹង កីឡាករជប៉ុន Akihiro Kaneko នៅក្នុងជុំទី១ ដែលកីឡាកររូបនេះមានប្រវត្តិមិនធម្មតាទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/96/960c6e1f4b9843b7d5d91be72cb76a10fe26fd56.jpg

ជាការពិតណាស់ បើយើងនិយាយពីកីឡាករជប៉ុន Akihiro Kaneko នេះ បច្ចុប្បន្នគេមានវ័យ ២៧ឆ្នាំ កម្ពស់ ១.៧១ម៉ែត្រ ធ្លាប់មានប្រវត្តិប្រកួតអាជីព ២៣ដង ឈ្នះ ២១ដង ចាញ់២ដង ផ្តួលដៃគូបោះបង់ការប្រកួត ១១ដង។ អ្វីដែលពិសេសសម្រាប់កីឡាករខាងលើនេះ គេក៏ជាម្ចាស់ខ្សែក្រវាត់ ១ ខ្សែរបស់សង្វៀន K-1 ផងដែរ ខណៈ ១៣ប្រកួតចុងក្រោយក្នុងរយៈពេល ៣ឆ្នាំមកនេះ រូបគេទើបតែបរាជ័យមួយលើកប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=423,q=100/15/15be4964572465b569fa6cbe99d19b2675b6d8e2.jpg

តោះប្រិយមិត្តកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាក្បាច់វាយរបស់កីឡាករជប៉ុន Akihiro Kaneko ទាំងអស់គ្នា

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T