គេល្អណាស់ ខ្វះមិនបានទេ! Harry Kane ទទូចចង់ឱ្យលោក Southgate កោះហៅម្នាក់នេះទៅ EURO 2024

//s9.kh1.co/f4/f4c810da0c2375cf100d807edfd13ce4a9bf30dd.jpg
បាល់ទាត់

 ០៤-មិថុនា-២០២៤ ១០ព្រឹក · ២ ខែមុន

Harry Kane ទទូចចង់ឱ្យលោក Southgate កោះហៅម្នាក់នេះទៅ EURO 2024

អង់គ្លេស៖ ប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បានទទូចឲ្យ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ចុចឈ្មោះ កីឡាករ Cole Palmer ទៅកាន់ព្រឹត្តិការណ៍ EURO 2024។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=540,h=360,q=100/ee/ee7b48ffc4a7834607ee610ddf9a2c88bd816f5d.png

ជាការពិតណាស់ នៅក្នុងរដូវកាលបញ្ចប់ទៅថ្មីៗនេះ Palmer ពិតជាបានបង្ហាញគុណផលលេងនៅលើទីលានបានល្អមែនទែន តាមរយៈការរកបាន ២៤គ្រាប់ និង បញ្ជូនបាល់ ១៣ដង ក្នុងការបង្ហាញខ្លួនសរុប ៣៩ប្រកួត និង ត្រូវបានលោក Southgate កោះហៅចូលក្នុងបញ្ជី៣៣នាក់ផងដែរ និង បន្តជម្រុះសល់ត្រឹម ២៦នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ EURO 2024។

https://s9.kh1.co/__image/w=650,h=488,q=100/80/8087d7a8f1ddd419b1434dfdc48f00abdaf6f67c.png

ទាក់ទងនឹងរឿង Palmer គឺ Kane បាននិយាយថា៖

Palmer មានរដូវកាលដ៏អស្ចារ្យមិនគួរឲ្យជឿ។ វាមិនមែនជារឿងងាយស្រួលទេក្នុងការផ្លាស់ប្តូរក្លិប ហើយ ធ្វើបានល្អក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹង Chelsea។ ខ្ញុំពិតជារីករាយប្រសិនបើគាត់ធ្វើដំណើរជាមួយពួកយើងចូលរួមព្រឹត្តិការណ៍​ EUROS៕

កីឡាករ Harry Kane
https://s9.kh1.co/__image/w=650,h=434,q=100/e1/e11716a0fbd36de5ee0b9c148ba9ba1e3f5f48cc.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T