Mbappe នឹងពាក់លេខអាវមួយនេះនៅ R.Madrid តែមិនមែនលេខ ១០ ទេ

//s9.kh1.co/3d/3d885487679b29a2cbb29c0715fa49ec61bb38e8.jpg
បាល់ទាត់

 ០៤-មិថុនា-២០២៤ ៤ល្ងាច · ១៥ ថ្ងៃមុន

Mbappe នឹងពាក់លេខអាវមួយនេះនៅ R.Madrid តែមិនមែនលេខ ១០ ទេ

បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានគេរាយការណ៍ថា រូបគេនឹងពាក់អាវលេខ ៩ សម្រាប់រដូវកាលដំបូងជាមួយ Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe
Kylian Mbappe

ជាការពិតណាស់ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៤ នេះ Mbappe ត្រូវបានក្លិប Real Madrid ប្រកាសយកបានជាផ្លូវការហើយ ជាមួយកុងត្រារយៈពេល ៥ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៩។ 

Kylian Mbappe
Kylian Mbappe

យោងតាមការចុះផ្សាយដោយកាសែត បារាំង Le Parisien បានឱ្យដឹងថា Mbappe នឹងពាក់អាវលេខ ៩ ដែលជាអតីតលេខចាស់របស់ Karim Benzema។ អាវលេខ ៩ នេះបានទំនេរចោលមួយរដូវកាលមកហើយ បន្ទាប់ពី Benzema ចាកចេញទៅកាន់ក្លិប Al-Ittihad កាលពីរដូវកាលមុន។

មែនទែនទៅ Mbappe ត្រូវបានគេរំពឹងថា គាត់នឹងទទួលបានអាវលេខ ១០ បន្តពី Luka Modric ក្នុងការមកចូលរួមជាមួយ Real Madrid ប៉ុន្តែដោយសារតែ Modric សម្រេចបន្តកុងត្រាថ្មីជាមួយក្លិបអធិរាជសមួយរដូវកាលទៀត ដូច្នេះអាវលេខ ១០ នេះ នឹងនៅជាកម្មសិទ្ធរបស់ខ្សែបម្រើសញ្ជាតិ ក្រូអាត វ័យ ៣៨ ឆ្នាំរូបនេះដដែល៕

Kylian Mbappe
Kylian Mbappe

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T