Neymar បានចុចឈ្មោះតារា R.Madrid រូបនេះ ថាគេសក្តិសមឈ្នះពាន Ballon d'Or បំផុតនៅឆ្នាំនេះ

//s9.kh1.co/ba/ba5b9084539f5a9d3bfa4159666787c76270c95a.jpg
បាល់ទាត់

 ០៦-មិថុនា-២០២៤ ១១ព្រឹក · ២ ខែមុន

Neymar បានចុចឈ្មោះតារា R.Madrid រូបនេះ ថាគេសក្តិសមឈ្នះពាន Ballon d'Or ឆ្នាំនេះណាស់

បរទេស៖ Neymar Jr. បានបង្ហាញការជឿជាក់ថា ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Vinicius Jr. ដែលជាមិត្តរួមសញ្ជាតិរបស់ខ្លួន គឺសក្តិសមនឹងឈ្នះពាន Ballon d'Or បំផុតនៅឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr. និង Vinicius
Neymar Jr. និង Vinicius

ជាការពិតណាស់ បើយើងនិយាយពីគុណសម្បត្តិរបស់ Vinicius ឆ្នាំនេះ រូបគេពិតជាធ្វើបានច្រើនមែនទែន ដោយរូបគេបានជួយឱ្យ Real Madrid ឈ្នះពានធំៗដូចជា La Liga និង Champions League ជាដើម ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន UCL ទល់នឹង Dortmund កាលពីថ្ងៃអាទិត្យ ទី ២ ខែ មិថុនា កន្លងទៅ ខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល រូបនេះ ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ផងដែរ។

Vinicius Jr.
Vinicius Jr.

ទាក់ទងនឹងរឿងខាងលើ Neymar បាននិយាយពី Vinicius យ៉ាងដូច្នេះថា៖

សម្រាប់ Vini ពិតណាស់ ខ្ញុំគិតថាពាន Ballon d'Or គឺជារបស់គាត់នៅថ្ងៃនេះ។ ខ្ញុំបានផ្ញើសារទៅគាត់ទាំងមុន និងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UCL។ គាត់គឺជាក្មេងប្រុសដែលខ្ញុំស្រឡាញ់ជាមួយនឹងទេពកោសល្យរបស់គាត់ គាត់ជាមិត្តភក្តិដ៏ល្អ ដែលបាល់ទាត់បានផ្តល់ឱ្យខ្ញុំ។ គាត់ពិតជាអ្នកដែលនឹងឈ្នះពាន Ballon d'Or ដ៏ពិតប្រាកដ៕

Neymar Jr.
Neymar Jr.
Neymar Jr.

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T