អ៊េមណាស់! ស្ងាត់ៗ Barca បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ ក្នុងការផ្ទេរតារាកំពុងរះនៅ Euro ២០២៤ រូបនេះហើយ

//s9.kh1.co/ba/ba928d0066f6fb544d8f5384d2a208cc5879e5a0.jpg
បាល់ទាត់

 ០៤-កក្កដា-២០២៤ ១០ព្រឹក · ៤ ខែមុន

ស្ងាត់ៗ Barca បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ ក្នុងការផ្ទេរតារាកំពុងរះនៅ Euro ២០២៤ នេះហើយ

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ ជាមួយខ្សែប្រយុទ្ធស្លាបរបស់ក្រុម Athletic Club កីឡាករ Nico Williams សម្រាប់ការផ្ទេរនៅរដូវក្តៅនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nico Williams 
Nico Williams 

យោងតាមការចុះផ្សាយដោយប្រភពសារព័ត៌មាន El Chiringuito TV បានឱ្យដឹងថា កិច្ចព្រមព្រៀងផ្ទាល់មាត់នេះបានកើតឡើង បន្ទាប់ពីមានការចរចាកាលពីពេលថ្មីៗនេះរវាងអ្នកតំណាងរបស់កីឡាករ និងអ្នកតំណាងរបស់ក្លិប។

Nico Williams បច្ចុប្បន្នកំពុងត្រូវបានគេចាប់អារម្មណ៍ពីទម្រង់លេងរបស់គាត់ខ្លាំងមែនទែន បន្ទាប់ពីគាត់បង្ហាញខ្លួនបានយ៉ាងល្អជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ នៅ Euro ២០២៤ នេះ ក្នុងនោះរូបគេរកបានមួយគ្រាប់ និង ១ assist ជួយឱ្យក្រុមរហស្សនាមគោជល់ កក់កៅអីឡើងមកកាន់វគ្គ ៨ ក្រុមជាផ្លូវការ៕

Nico Williams 
Nico Williams 

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T