បរទេស៖ អតីតអ្នកចាំទីឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC Barcelona និង Manchester City កីឡាករ Claudio Bravo បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ជាផ្លូវការហើយក្នុងវ័យ ៤១ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា អតីតអ្នកចាំទីជម្រើសជាតិ ឈីលី រូបនេះ បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងជាមួយនឹងក្រុម Colo-Colo របស់ប្រទេស ឈីលី ហើយក្រោយមកគាត់ក៏បានបន្តអាជីពមកកាន់តំបន់ អឺរ៉ុប ដោយចូលរួមជាមួយ Real Sociedad, Barcelona, Man City និងចុងក្រោយនេះគឺក្លិប Real Betis។
ក្នុងនោះ Bravo ក៏ជាកីឡាករដ៏ជោគជ័យម្នាក់ផងដែរ ដោយគាត់ធ្លាប់បានឈ្នះពានធំៗជាច្រើនជាមួយក្លិបដែលគាត់ធ្លាប់លេងដូចជា Champions League ១ លើក, La Liga ២ លើក, Premier League ២ លើក។ ចំណែកជាមួយជម្រើសជាតិ ឈីលី វិញ គាត់ធ្លាប់ជួយឱ្យពួកគេឈ្នះពាន Copa America ចំនួន ២ លើក៕
ប្រភព៖ All Football