Rodrygo បានបង្ហាញអំពីអារម្មណ៍ពិតបែបនេះ បន្ទាប់ពីខ្លួនគ្មានឈ្មោះក្នុងការប្រជែងយកពាន Ballon d'Or

//s9.kh1.co/51/510e023b497851bb415185d758f4fda6eec5076d.jpg
បាល់ទាត់

 ១០-កញ្ញា-២០២៤ ៩ព្រឹក · ៧ ថ្ងៃមុន

Rodrygo បានបង្ហាញអំពីអារម្មណ៍ពិតបែបនេះ បន្ទាប់ពីខ្លួនគ្មានឈ្មោះក្នុងការប្រជែងយកពាន Ballon d'Or

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Rodrygo បានសារភាពថា រូបគេពិតជាខកចិត្តណាស់ដែលខ្លួនមិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករ ៣០នាក់ចុងក្រោយ ក្នុងការប្រជែងយកពានរង្វាន់បាល់មាស Ballon d'Or។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/2b/2b9370d0ccb58cd4965f5bd5c6ff40c5c80a61c3.png

ជាការពិតណាស់ បើយើងនិយាយពីការរួមចំណែករបស់ Rodrygo កាលពីរដូវកាលមុន គេបានជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ធំៗដូចជា Champions League, La Liga និង Supercopa ប៉ុន្តែ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលរូបគេមិនឈ្មោះក្នុងការប្រជែងយកពានរង្វាន់ Ballon d'Or ខណៈ ក្នុងនោះមានកីឡាកររបស់ក្រុមអធិរាជស ៧រូប ដែលជាប់ឈ្មោះក្នុងនោះរួមមាន Jude Bellingham, Dani Carvajal, Vinicius Jr., Kylian Mbappe, Antonio Rudiger, Federico Valverde និង Toni Kross។

https://s9.kh1.co/__image/w=650,h=813,q=100/f8/f885fdf17b504d6a19ee7d87278dd52140fa88ab.png

ទាក់ទងនឹងរឿងខាងលើ Rodrygo បាននិយាយថា​៖

ខ្ញុំពិតជាខកចិត្តដែលពួកគេបានជ្រើសរើសខ្ញុំក្នុងបេក្ខភាព ៣០នាក់ ប្រជែងយកពាន Ballon d'Or។​ ខ្ញុំគិតថា ខ្ញុំនឹងស័ក្តិសមនឹងមានឈ្មោះ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែ ខ្ញុំគ្មានសិទ្ធក្នុងការសម្រេចចិត្តទេ៕

កីឡាករ Rodrygo
https://s9.kh1.co/__image/w=650,h=526,q=100/db/db897e142093d92f8e5d4ae8ee7dcca47b75b50f.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T