មានកីឡាករ Barca ដែរ! Ronaldo ចុចឈ្មោះជំនាន់ក្រោយ ៥នាក់នេះ ដែលអាចឈ្នះពាន Ballon d’Or ក្នុងពេលអនាគត

//s9.kh1.co/f9/f9ce14ca2eab7420917cd9ed3c8c5398d395c9fe.jpeg
បាល់ទាត់

 ១១-កញ្ញា-២០២៤ ១២ល្ងាច · ៦ ថ្ងៃមុន

Ronaldo ចុចឈ្មោះជំនាន់ក្រោយ ៥នាក់នេះ ដែលអាចឈ្នះពាន Ballon d’Or ក្នុងពេលអនាគត

បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចុចឈ្មោះ Kylian Mbappe, Vinicius Jr.Jude Bellingham, Erling Haaland និង Lamine Yamal ជា កីឡាករដែលគាត់យល់ឃើញថាអាចឈ្នះពានរង្វាន់ Ballon d’Or បាននាប៉ុន្មានឆ្នាំខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=452,q=100/9f/9f3728e9acd1017d600f7b9549c0194a884e7d16.jpeg

ជាការពិតណាស់ ផុតពីរជ្ជកាលរបស់ Lionel Messi និង Ronaldo ពីពិភពបាល់ទាត់ទៅ គឺអ្នកគាំទ្រក៏យល់ឃើញមិនខុសគ្នាប៉ុន្មានដែរពីរលកក្រោយដែលអាចឈ្នះពានរង្វាន់ Ballon d’Or បាន ជាក់ស្តែងដូចជា Vinicius Junior, Rodrygo, Mbappe, Haaland ជាដើម។

https://s9.kh1.co/__image/w=640,h=426,q=100/87/87bd7b9d926fe4a9fac6c31b10565c2ee13948bc.webp

ថ្លែងក្នុងកិច្ចសន្ទានាជាមួយលោក Rio Ferdinand នៅលើឆានែល YouTube UR Cristiano របស់ខ្លួន Ronaldo បានលើកឡើងថា៖

Mbappe អាចនឹងឈ្នះពានរង្វាន់ Ballon d’Or បាននាប៉ុន្មានឆ្នាំខាងមុខ ដូចគ្នាទៅនឹង Haaland, Jude Bellingham។ ភ្លាមនោះលោក Ferdinand បានបន្ថែមឈ្មោះ៖ Vinicius ម្នាក់ទៀត ហើយ Ronaldo បាននិយាយតថា៖ Lamine Yamal ផងដែរ៕

កីឡាករ Cristiano Ronaldo

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T