ប្រដាល់៖ អ្នកប្រដាល់ប្រេស៊ីល Victor Teixiera បានបោះពាក្យសម្តីមកកាន់ ធឿន ធារ៉ា តាមរយៈការនិយាយឆ្លើយឆ្លងជាមួយសែន ចន្ទរិទ្ធីគុនថា រូបគេគ្មានអ្វីត្រូវខ្លាចអ្នកលេងពូថៅដៃពិឃាដនោះទេ ហើយអ្នកប្រដាល់ប្រេស៊ីលរូបនេះ ជឿជាក់ថា គេគឺមានសមត្ថភាពគ្រប់គ្រាន់ដើម្បីយកឈ្នះកូនសិស្សលោកគ្រូ អេ ភូថង រូបនេះនៅលើទឹកដីកូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ការប្រកួតនៅទីក្រុងអានសាន ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី ១៥ ខែ កញ្ញា ស្អែកនេះ ជឿជាក់ថា ធឿន ធារ៉ា នឹងត្រូវធ្វើការងារធ្ងន់ ដោយរូបគេត្រូវជួបជាមួយអ្នកប្រដាល់សញ្ជាតិប្រេស៊ីល Victor Teixiera ដែលជាអ្នកប្រដាល់មួយរូប ធ្លាប់មានប្រវត្តិប្រកួតច្រើនគួរសមនៅសង្វៀនក្នុងប្រទេសថៃ ហើយជាពិសេសរូបគេក៏ធ្លាប់ប្រកួតនៅសង្វៀន One ផងដែរ។
យ៉ាងណាមិញ ជុំវិញជំនួបខាងលើ ក្នុងកិច្ចសន្ទនាជាមួយ Thiago Teixiera ឬ សែន ចន្ទរិទ្ធីគុន កីឡាករ Victor Teixiera បានបោះពាក្យទៅកាន់ ធឿន ធារ៉ា យ៉ាងដូច្នេះថា៖