អីយ៉ាស់! កីឡាករឆ្នើម Man City រូបនេះ ថា ក្តីស្រមៃរបស់គេ គឺ ចង់ឈ្នះពានរង្វាន់ Ballon d’Or

//s9.kh1.co/8b/8b11af411b534aea6f3459094dd2926237097c09.jpg
បាល់ទាត់

 ១៨-កញ្ញា-២០២៤ ១០ល្ងាច · មួយថ្ងៃមុន

កីឡាករឆ្នើម Man City រូបនេះ ថា ក្តីស្រមៃរបស់គេ គឺ ចង់ឈ្នះពានរង្វាន់ Ballon d’Or

អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Rodri បានលើកឡើងថា ការឈ្នះពានរង្វាន់ Ballon d’Or គឺ ជាក្តីស្រមៃរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=416,q=100/fa/fa905ccddc185a5e0a076bc65daa9a27357d53e9.jpg

ជាការពិតណាស់ សម្រាប់ឆ្នាំនេះ Rodri ក៏ត្រូវបានគេចាត់ទុកជា បេក្ខភាពមួយរូបដែលអាចប្រជែងយកពានរង្វាន់ Ballon d’Or បានផងដែរ បន្ទាប់ពីកាលពីរដូវកាលមុន គេបានរួមចំណែកជួយឲ្យ Man City ឈ្នះពានរង្វាន់ Premier League និង សមិទ្ធផលធំមួយទៀត គឺ ការជួយក្រុមជម្រើសជាតិអេស្ប៉ាញគ្រងជើងឯកពានរង្វាន់ EURO 2024 ខណៈ រូបគេ ក៏បានជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ផងដែរ។

ទាក់ទងនឹងរឿងខាងលើ Rodri បាននិយាយថា៖

វាជាក្តីស្រមៃរបស់ខ្ញុំក្នុងការឈ្នះពាន Ballon d’Or។ វានឹងក្លាយជាមោទកភាពសម្រាប់ខ្ញុំ និង ប្រទេសរបស់ខ្ញុំ ក្នុងការឈ្នះពានមួយនេះ។ នៅតាមផ្លូវ អ្នកគាំទ្របាននិយាយថា ខ្ញុំនឹងឈ្នះ Ballon d’Or ដូច្នេះ សម្រាប់ខ្ញុំ ខ្ញុំបានឈ្នះរួចទៅហើយ។ មានមនុស្សមួយចំនួននិយាយទៀតថា ប្រសិនបើខ្ញុំឈ្នះ ចុះ Iniesta និង Xavi? ខ្ញុំយល់ស្របចំពោះការលើកឡើងនេះ ប៉ុន្តែ ពេលនោះពួកគាត់ស្ថិតនៅក្នុងជំនាន់របស់ Messi និង Ronaldo៕

កីឡាករ Rodri
https://s9.kh1.co/__image/w=615,h=345,q=100/b8/b8edc4c7311b279d67d1ba9a7834e9771b260105.webp

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T