ស៊ុតចូលភ្លាម កំណត់ត្រាចារភ្លែត! មួយគ្រាប់របស់ Endrick នៅ UCL យប់មិញ បានបំបែកកំណត់ត្រាកាន់ឆ្នាំមួយនេះរបស់វីរបុរស Raul

//s9.kh1.co/fe/fe78fd5f5e09e552add148cd52e19e97d4e4d851.jpg
បាល់ទាត់

 ១៨-កញ្ញា-២០២៤ ៣ល្ងាច · មួយថ្ងៃមុន

មួយគ្រាប់របស់ Endrick នៅ UCL យប់មិញ បានបំបែកកំណត់ត្រាកាន់ឆ្នាំមួយនេះរបស់វីរបុរស Raul

បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid កីឡាករ Endrick បានបំបែកកំណត់ត្រាយូរឆ្នាំមួយរបស់វីរបុរសលោក Raul បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីមួយគ្រាប់នៅក្នុងការប្រកួតពានរង្វាន់ Champions League រវាងក្រុមអធិរាជស ទល់នឹងក្រុម Stuttgart នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Endrick 
Endrick 

ជាការពិតណាស់ នៅក្នុងការប្រកួតពាន UCL យប់មិញនេះ ក្រុម Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយពួកគេបានយកឈ្នះទៅលើក្រុម Stuttgart នៅក្នុងការប្រកួតដំបូងរបស់ខ្លួនសម្រាប់រដូវកាល ២០២៤-២០២៥ នេះ ក្នុងលទ្ធផល ៣ ទល់នឹង ១ ខណៈខ្សែប្រយុទ្ធចំណូលថ្មី Endrick ក៏បានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។

Endrick 
Endrick 

យ៉ាងណាមិញ សម្រាប់ការប្រកួតយប់មិញនេះ មិនត្រឹមតែជាការលេងលើកដំបូង និងជាគ្រាប់ស៊ុតបញ្ចូលទីទី ១ របស់ Endrick នៅ UCL ប៉ុណ្ណោះទេ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះ ក៏បានបំបែកកំណត់ត្រាក្លាយជាកីឡាករវ័យក្មេងជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រក្លិប Real Madrid ដែលអាចស៊ុតបញ្ចូលទីនៅ UCL ផងដែរ ពោលគឺក្នុងវ័យ ១៨ ឆ្នាំ ១ ខែ និង ២៧ ថ្ងៃ។

មុនការបំបែករបស់ Endrick កំណត់ត្រានេះគឺត្រូវបានកាន់កាប់ដោយវីរបុរស Real Madrid លោក Raul ជាយូរឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ដែលពេលនោះលោកបានស៊ុតបញ្ចូលទីនៅ UCL លើកដំបូងឱ្យ Real Madrid ក្នុងវ័យ ១៨ ឆ្នាំ ៣ ខែ និង ២១ ថ្ងៃ៕

លោក Raul
លោក Raul

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T