អេស្ប៉ាញ៖ អ្នកចាំទី Thibaut Courtois បានសារភាពថា បរាជ័យរបស់ Atletico Madrid ទល់នឹង Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League កាលពីឆ្នាំ ២០១៤ គឺ ជារឿងដែលរូបគេឈឺចាប់បំផុតក្នុងអាជីពបាល់ទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងបកក្រោយបន្តិច គឺ កាលពីឆ្នាំ ២០១៤ ដែលពេលនោះ Courtois ជា អ្នកចាំទីរបស់ At Madrid ប៊ិះតែនឹងបានសាងប្រវត្តិសាស្រ្តថ្មីជួយក្រុមឲ្យឈ្នះពានរង្វាន់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបទៅហើយ ប៉ុន្តែបែរជាខកខានវិញ បន្ទាប់ពី Sergio Ramos បានរកគ្រាប់បាល់តាមស្មើ ១ទល់នឹង១ នៅក្នុងនាទីទី ៩០+៣ តម្រូវឲ្យការប្រកួតនោះត្រូវអូសបន្លាយដល់វគ្គថែមម៉ោង ១៥នាទី២ដង ក៏ត្រូវបាន R.Madrid បន្ថែម ៣គ្រាប់ទៀត ធ្វើឲ្យពួកគេចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤ទល់នឹង១។
ទាក់ទងនឹងរឿងខាងលើ Courtois បាននិយាយថា៖
ប្រភព៖ Fabrizio Romano