កក្រើកហើយ! ចុងខែ ៩ នេះជើងខ្លាំងគុនខ្មែមាន វ៉ាន់ថង សង្ឃឹម និងពេជ្រ សម្បត្តិ នឹងលេងឈុតធំការពារខ្សែក្រវាត់របស់ខ្លួនម្នាក់មួយខ្សែ ខណៈដៃគូក៏បែកធ្លាយបណ្តើរៗហើយដែរ

//s9.kh1.co/8d/8db8cf9db089556bf00f659f96771c927de99b49.jpg
ប្រដាល់

 ២២-កញ្ញា-២០២៤ ១ល្ងាច · ១០ ថ្ងៃមុន

ចុងខែ ៩ នេះជើងខ្លាំងគុនខ្មែ វ៉ាន់ថង សង្ឃឹម និងពេជ្រ សម្បត្តិ នឹងលេងឈុតធំការពារខ្សែក្រវាត់របស់ខ្លួនម្នាក់មួយខ្សែ ខណៈដៃគូក៏បែកធ្លាយបណ្តើរៗហើយដែរ

បរទេស៖ នៅចុងខែ កញ្ញា ឆ្នាំ ២០២៤ នេះ ជាពេលដែលអ្នកគាំទ្រគុនខ្មែរសប្បាយភ្នែក សប្បាយហ៊ោរទៀតហើយ បន្ទាប់ពីមានកីឡាករគុនខ្មែរលំដាប់ប្រទេស ៣ រូប នឹងត្រូវចេញប្រកួតការពារខ្សែក្រវាត់របស់ខ្លួនម្នាក់មួយខ្សែ ក្នុងនោះមានដូចជារាហ៊ូសមាសឈុតសេរី វ៉ាន់ថង អ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម និងក្របីព្រៃពេជ្រ សម្បត្តិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

អ្នកទាំងបីខាងលើសុទ្ធសឹងជាអ្នកប្រដាល់លំដាប់ A ប្រចាំប្រទេសកម្ពុជាតាមប្រភេទគីឡូនីមួយៗ ហើយក្រោយពួកគេបានគ្រងខ្សែក្រវាត់ដែលដណ្តើមបានកន្លងទៅសុទ្ធតែលើសពីរយៈពេល ៣ ខែ ដូច្នេះនៅចុងខែនេះអ្នកទាំង ៣ នឹងត្រូវដាក់ខ្សែក្រវាត់ទាំងនោះឱ្យកីឡាករផ្សេងចូលមកដណ្តើមវិញម្តង។

ងាកមកកាន់ឈុត សេរីវ៉ាន់ ថង បើមិនមានអ្វីប្រែប្រួលទេនៅថ្ងៃ អាទិត្យ ទី ២៩ ខែ កញ្ញា នេះ រូបគេនឹងត្រូវការពារខ្សែក្រវាត់ Kun Khmer Super Strike របស់ខ្លួនទល់នឹងអ្នកប្រដាល់ឡុង ជិន ដែលទើបបញ្ចប់ការប្រកួតដណ្តើមឡានថ្មីថ្មោង ខណៈដែលខ្សែក្រវាត់នេះ គឺវ៉ាន់ថង បានដណ្តើមបានពីមិត្តរួមជាតិសាន់ គុនខ្មែរ នៅស្ថានីយ៍ទូរទស្សន៍ PNN កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ។

ឈុត សេរីវ៉ាន់ថង់
ឈុត សេរីវ៉ាន់ថង់

ចំណែកបឺត សង្ឃឹម វិញ នឹងត្រូវការពារខ្សែក្រវាត់មាស X-TREME KUN KHMER របស់ខ្លួននៅថ្ងៃ សៅរិ៍ ទី ២៨ ខែ កញ្ញា នេះ ប៉ុន្តែសម្រាប់ដៃគូរបស់កូនសិស្សលោកគ្រូសេន ប៊ុនថេន រូបនេះ គឺមិនទាន់បានប្រកាសជាផ្លូវការនោះទេ គ្រាន់តែមានព័ត៌មានក្រៅផ្លូវការថា ដៃគូរបស់ សង្ឃឹម អាចជាកីឡាករបរទេស មិនមែនខ្មែរនោះទេ។

បឺត សង្ឃឹម
បឺត សង្ឃឹម

ដោយឡែកការប្រកួតមួយទៀត គឺក្របីព្រៃពេជ្រ សម្បត្តិ នឹងត្រូវការពារខ្សែក្រវាត់គ្រុឌគុនខ្មែររបស់ខ្លួនមួយខ្សែនៅថ្ងៃទី ២៨ ខែ កញ្ញា នេះដូចគ្នា ប៉ុន្តែគិតមកដល់ពេលនេះ គូប្រកួតរបស់ សម្បត្តិ គឺមិនទាន់បានបញ្ចេញផ្លូវការនៅឡើយទេ គ្រាន់តែប៉ុន្មានថ្ងៃមកនេះ មានពាក្យចចាមអារ៉ាមថា ដៃគូរបស់កូនសិស្សលោកគ្រូពេជ្រ សុផាន់ រូបនេះ អាចជាកីឡាករសញ្ជាតិ អាហ្ស្រិកខាងត្បូង Nedo Gomba ដែលធ្លាប់ឈ្នះឃីម ឌីម៉ា និងទើបចាញ់ធន់ វណ្ណា ថ្មីៗនេះ។

ពេជ្រ សម្បត្តិ
ពេជ្រ សម្បត្តិ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T