កុំអីយកត្រឹមពិន្ទុ! ធឿន ធារ៉ា ប្រាប់ពីមូលហេតុដែលគាត់សម្រេចផ្តាច់ Victor Teixiera នៅទឹក៣

//s9.kh1.co/f1/f1be68b0902b72ad63d52f31aac489f889931700.jpg
ប្រដាល់

 ១៧-កញ្ញា-២០២៤ ១០ព្រឹក · ២ ថ្ងៃមុន

ធឿន ធារ៉ា ប្រាប់ពីមូលហេតុដែលគាត់សម្រេចផ្តាច់ Victor Teixiera នៅទឹក៣

ប្រដាល់៖ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បានលើកឡើងថា សមត្ថភាពរបស់ Victor Teixiera គឺ ល្អ ហើយ ខ្លួនក៏មិនរំពឹងថានឹងផ្តួលដៃគូប្រេស៊ីលខាងលើឲ្យសន្លប់បានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងបេសកកម្មផ្សព្វផ្សាយគុនខ្មែរនៅប្រទេសកូរ៉េខាងត្បូង គឺ ធឿន ធារ៉ា ពិតជាធ្វើបានល្អមែនទែនដោយបានផ្តួលអ្នកប្រដាល់ប្រេស៊ីល Victor Teixiera ក្នុងទឹកទី៣ ទទួលបានការសាទរខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ ជាពិសេសបងប្អូនខ្មែរដែលទស្សនាផ្ទាល់នៅក្នុងសាលប្រកួត។

ទាក់ទងនឹងរឿងខាងលើ ក្នុងកិច្ចសម្ភាសជាមួយ អេដមីន គីមសង់ ធឿន ធារ៉ា បាននិយាយថា៖

និយាយរួមខ្ញុំគិតថាខ្ញុំដកសិន ព្រោះខ្ញុំឈ្នះពីរទឹកហើយ ខ្ញុំគិតថាចង់ត្រឹមឈរកាត់មួយៗ ប៉ុន្តែ មានណាគាត់ជាអ្នកចូលមក ក៏តាមវាយតែម្តងទៅ។ ខ្ញុំមិនរំពឹងថាអាចផ្តាច់គាត់បានទេ ព្រោះឃើញការប្រកួតរបស់គាត់ រឹង ហើយ ស្វិត។ ដៃគាត់ធ្ងន់ គាត់ចាំគាត់ល្អ

កីឡាករ ធឿន ធារ៉ា
រូបភាព
រូបភាព
Ker Rithy Reach
T.R

អត្ថបទទាក់ទង

//s9.kh1.co/f2/f21e9f3cbd4747acb8eeb49ed41767da1281bd1b.jpeg

អីយ៉ូយ! ក្រោយទស្សនាវីដេអូប្រកួតរបស់ Victor Teixiera ដៃគូ ធារ៉ា រួច អ្នកគ្រូ សូម៉ាលី ជឿជាក់ថា កូនសិស្សខ្លួននឹងហូបអ្នកប្រដាល់ប្រេស៊ីលរូបនេះត្រឹមទឹកប៉ុណ្ណេះ

 ១៣-កញ្ញា-២០២៤ 
 ១០ព្រឹក · ៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T