ទឹកចិត្តបងប្អូនខ្មែរនៅកូរ៉េធំធេងពេកហើយ! គ្រាន់តែប្រកួតចប់ ឡុង អាឆើត និង ធឿន ធារ៉ា ទទួលបានជំនួយពីអ្នកគាំទ្រនៅកូរ៉េ ក្នុងម្នាក់ៗរហូតដល់ទៅ...

//s9.kh1.co/77/7752ac7882840e189a0aa14507bd46bc18020e2c.jpg
ប្រដាល់

 ១៦-កញ្ញា-២០២៤ ៣ល្ងាច · ៣ ថ្ងៃមុន

គ្រាន់តែប្រកួតចប់ ឡុង អាឆើត និង ធឿន ធារ៉ា ទទួលបានជំនួយពីអ្នកគាំទ្រនៅកូរ៉េ ក្នុងម្នាក់ៗរហូតដល់ទៅ...

ប្រដាល់៖ មហាព្រឹត្តិការណ៍គុនខ្មែរដែលរៀបចំឡើងនៅទឹកដីប្រទេសកូរ៉េខាងត្បូងពិតជាទទួលបានជោគជ័យខ្លាំងមែនទែន ក្នុងនោះកីឡាករគុនខ្មែរយើងសុទ្ធតែធ្វើបានល្អ និង ទទួលបានជ័យជម្នះត្រឡប់មកកាន់មាតុប្រទេសវិញ ជាពិសេសអ្វីដែលអស្ចារ្យបំផុត គឺ បងប្អូនខ្មែរដែលរស់នៅទឹកដីកូរ៉េបានមកទស្សនាផ្ទាល់យ៉ាងណែនសាលប្រកួត ពេញណែនរហូតទស្សនាតាមស្លាយចាក់បញ្ចាំងនៅខាងក្រៅទីតាំងប្រកួតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះអ្វីដែលយើងកាន់តែកោតសរសើរ និង កាន់តែក្តុកក្តួលរកពាក្យអ្វីថ្លែងមិនចេញនោះ គឺ បងប្អូនខ្មែរនៅកូរ៉េបានជួយរ៉ែលុយដល់កីឡាករគុនខ្មែរយើងគ្រប់គ្នា ពោល ពួកគាត់ជួយទាំងលោកអាជ្ញាកណ្តាលទៀត ជាក់ស្តែងក្នុងការបង្ហោះរបស់ Admin Kimsong តួយ៉ាង កីឡាករគុនខ្មែរយើងដូចជា ឡុង អាឆើត រាប់ត្រួសៗទៅបានជាង ១០លានរៀល ធឿន ធារ៉ា បានជាង ៨លានរៀល​ និង បានដល់កីឡាករគ្រប់គ្នាគ្រាន់តិចជាង ឬ ច្រើនជាង សរុបមកពិតជារំភើបមែនទែនចំពោះទឹកចិត្តបងប្អូនខ្មែរយើងនៅកូរ៉េ៕

រូបភាព
រូបភាព
Ker Rithy Reach
T.R

អត្ថបទទាក់ទង

//s9.kh1.co/f2/f21e9f3cbd4747acb8eeb49ed41767da1281bd1b.jpeg

អីយ៉ូយ! ក្រោយទស្សនាវីដេអូប្រកួតរបស់ Victor Teixiera ដៃគូ ធារ៉ា រួច អ្នកគ្រូ សូម៉ាលី ជឿជាក់ថា កូនសិស្សខ្លួននឹងហូបអ្នកប្រដាល់ប្រេស៊ីលរូបនេះត្រឹមទឹកប៉ុណ្ណេះ

 ១៣-កញ្ញា-២០២៤ 
 ១០ព្រឹក · ៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T